ដើម្បីចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២៦ ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវម៉ាកយីហោរថយន្ត CHANGAN និង DEEPAL នៅប្រទេសកម្ពុជា បានប្រកាសកម្មវិធីប្រូម៉ូសិនពិសេសជូនដល់អតិថិជន ជាមួយនឹងការបន្ថែមជូនកញ្ចប់កាដូជាច្រើនរួមមានទូរស័ព្ទ iPhone 18 Pro Max និងឱកាសឈ្នះរង្វាន់ធំជាច្រើនសន្ធឹកសន្ធាប់សរុបជាទឹកប្រាក់ជិត 5,000 ដុល្លារសហរដ្ឋអាមេរិក។
ប្រូម៉ូសិនពិសេសនេះផ្តល់ជូនសម្រាប់តែអតិថិជនដែលធ្វើការទិញលើម៉ូដែលដូចជា៖ CHANGAN UNI-T, UNI-K, NEVO HUNTER E, DEEPAL S07 និង DEEPAL L07 នឹងទទួលបាននូវទូរស័ព្ទដៃ iPhone 18 Pro Max ថ្មី 1 គ្រឿងភ្លាមៗដោយឥតគិតថ្លៃ។

ចំណែកការទិញរថយន្តម៉ូដែល CHANGAN Q05 និង CHANGAN 55 PLUS នឹងទទួលបានការបញ្ចុះតំលៃ 900 ដុល្លារអាមេរិកភ្លាមៗ រួមជាមួយការថែមជូនកម្រាលជើងរថយន្ត 1 ឈុត និងការបិតហ្វីមការពារតួរថយន្ត (Body Film) និងការបិតកញ្ចក់ (UV) 1 ឈុត។
ដោយឡែកម៉ូដែល CHANGAN CS35 MAX, CHANGAN CS55 PLUS-All New និង DEEPAL S05 ក៏ទទួលបាននូវកម្រាលជើងរថយន្ត 1 ឈុត និងការបិតហ្វីមការពារតួរថយន្ត (Body Film) និងការបិតកញ្ចក់ (UV) 1 ឈុត ព្រមទាំងមានឱកាសចាប់ រង្វាន់ផ្សងសំណាងដ៏ច្រើនសន្ធឹកសន្ធប ដែលមានតម្លៃសរុបជិត 5 000 ដុល្លារអាមេរិកផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូនដ៏ធំខាងលើធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី12 ខែតុលា ឆ្នាំ2026 តែប៉ុណ្ណោះ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ Facebook Page ផ្លូវការ CHANGAN Cambodia និង DEEPAL Cambodia៕



