ក្រសួងអប់រំ៖ លទ្ធផលសរុប នៃការប្រឡងបាក់ឌុបឆ្នាំ ២០២៣
Kan DaraNOVEMBER 23 20231.5 K views

តាមរយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការបស់ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា អ្នក​ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០២៣ នេះ មាន​ ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោម​បេក្ខជន​សរុប។

 

ក្នុងនោះ សិស្ស​ដែល​ទទួលបាននិទ្ទេស A មាន​១៦៧៣នាក់ និទ្ទេស B មាន ៦៩៦៤នាក់ និទ្ទេស C មាន​១៨ ៣០៨នាក់ និទ្ទេស D មាន៣៤ ២៤៦នាក់ និងនិទ្ទេស E មាន​៣៧ ២៦៩នាក់។

 

សស

 

គួរជម្រាបផងដែរថា ក្រសួងអប់រំ យុវជន និង​កីឡា បានកំណត់យក​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប​ សម្រាប់ឆ្នាំសិក្សា​២០២២-២០២៣។ ហើយការប្រកាសលទ្ធផលធ្វើឡើងក្នុងថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកឯតាមបណ្តាលខេត្តនានាទូទាំងប្រទេសនឹងប្រកាសនៅថ្ងៃទី២៤ ខែវិច្ចិកា ពោលគឺក្នុងថ្ងៃស្អែកនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)