ប្រាក់បាតដែលរូបិយប័ណ្ណរបស់ថៃអាចនឹងធ្លាក់ថ្លៃមកត្រឹម៣៧បាតធៀបនឹងប្រាក់ដុល្លារអាមេរិកប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសថៃមានការធ្លាក់ចុះនៅឆ្នាំ២០២៤ហើយគួបផ្សំនឹងការពន្យារពេលនៃការទម្លាក់អត្រាការប្រាក់ដុល្លារពីធនាគារណ្ដាលអាមេរិកទៀតនោះនឹងបន្តដាក់សម្ពាធមកលើប្រាក់បាតថៃ។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn Research( K-Research) ដែលបានចុះផ្សាយដោយ Bangkok Post។
លោកស្រី Kanjana Chockpisansin ប្រធានស្រាវជ្រាវវិស័យធនាគារនិងហិរញ្ញវត្ថុនៅ Think Tank បានឲ្យដឹងថាទិន្នន័យថ្មីៗចេញពីក្រុមប្រឹក្សាអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិថៃហៅកាត់ថា NESDC គឺជាហេតុផលចម្បដែលធ្វើឲ្យប្រាក់បាតថៃធ្លាក់ថ្លៃខ្លាំងជាងរូបិយប័ណ្ណផ្សេងទៀតក្នុងតំបន់បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះប្រាក់បាតថៃត្រូវបានជួញដូរចន្លោះពី៣៦.១០ទៅ៣៦.១២បាតក្នុងមួយដុល្លារ។
កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ NESDC បានបង្ហាញថាកំណើនសេដ្ឋកិច្ចថៃនៅត្រីមាសទី៤ឆ្នាំ២០២៣កើនឡើងត្រឹមតែ១.៧%ប៉ុណ្ណោះធៀបនឹងឆ្នាំ២០២២។ ចំពោះទិន្នន័យពីរដ្ឋភិបាលបានបង្ហាញពីកំណើនសេដ្ឋកិច្ចចំនួន១.៩%ធ្លាក់ចុះមកពី២.៥% ខណៈទស្សនយល់ឃើញសម្រាប់ឆ្នាំ២០២៤បានទម្លាក់ការព្យករពីកំណើនសេដ្ឍកិច្ចពីចម្លោះ២.៧ទៅ៣.៧% មកត្រឹម២.២ទៅ៣.២%។
លោកស្រី Kanjana Chockpisansin បានឲ្យដឹងទៀតថា គម្រោងទម្លាក់ការប្រាក់របស់ធនាគារកណ្ដាលអាមេរិមនៅអំឡុងឆ្នាំនេះនិងទិន្នន័យសេដ្ឋកិច្ចធ្លាក់ចុះគឺជាកត្តាធំ២ដែលអាចនឹងរុញច្រានឲ្យប្រាក់បាតថៃធ្លាក់ថ្លៃមក៣៧បាតក្នុងមួយដុល្លារអាមេរិក
គួរបញ្ជាក់ផងដែរថាប្រាក់បាតរបស់ថៃបានធ្លាក់ចុះចំនួន៥.៥%មកទាល់ពេលនេះពោលគឺធ្លាក់ច្រើនបំផុតលំដាប់ទី២ធៀបនឹងរូបិយប័ណ្ណក្នុងតំបន់ខណៈប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះ៦.១% រីឯប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ៣%ផងដែរ៕