REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
ធី ស្រីល័ក្ខAUGUST 9 2026122 views

ភ្នំពេញ៖ នៅថ្ងៃទី​ ០៨ ខែសីហា​ ឆ្នាំ២០២៦​ REPEAT GYM មានកិត្តិយសអបអរសាទរ ខួបគម្រប់ ៦ ឆ្នាំ នៃការបង្កើតនិងការអភិវឌ្ឍន៍ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយឱ្យប្រជាជនកម្ពុជាមានសុខភាពល្អរឹងមាំ និងរស់នៅបែបសកម្ម តាមរយៈសេវាកម្មហាត់ប្រាណប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារខ្ពស់ ដែលមានគ្រូបង្វឹកច្រើនជាងគេបង្អស់នៅកម្ពុជា

Nt R1

ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ REPEAT GYM បានរីកចម្រើនជាបន្តបន្ទាប់ និងបច្ចុប្បន្នមាន ២ សាខា រួមមាន សាខាសែនសុខ (Sen Sok) និង សាខាជ្រោយចង្វារ (Chroy Changvar) ដែលផ្តល់ជូននូវបរិក្ខារហាត់ប្រាណទំនើប គ្រូបង្វឹកជំនាញ និងសេវាកម្មប្រកបដោយគុណភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជន

Nt R210

ក្នុងឱកាសដ៏ពិសេសនេះ REPEAT GYM ក៏មានមោទនភាពក្នុងការប្រកាស ការបើកដំណើរការសាកល្បង (Soft Launching) នៃកម្មវិធី REPEAT GYM App ដែលជាជំហានថ្មីមួយក្នុងការនាំយកបច្ចេកវិទ្យាមកបង្កើនភាពងាយស្រួល និងបទពិសោធន៍ដ៏ប្រសើរសម្រាប់សមាជិក និងអតិថិជន

2026 08 09 11.05.54

លោក សុខ សុធា ប្រធានគ្រប់គ្រងទូទៅ របស់ REPEAT GYM បានមានប្រសាសន៍ថា៖ "ការប្រារព្ធខួបគម្រប់ ៦ ឆ្នាំនេះ គឺជាមោទនភាពដ៏ធំមួយសម្រាប់ REPEAT GYM ភាពជោគជ័យដែលយើងសម្រេចបាន គឺកើតឡើងដោយសារការគាំទ្រ និងទំនុកចិត្តពីអតិថិជន គ្រូបង្វឹក ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់។ ទន្ទឹមនឹងការអបអរសាទរខួបនេះ យើងក៏មានសេចក្តីរីករាយក្នុងការដាក់ឱ្យប្រើប្រាស់សាកល្បង REPEAT GYM App ដែលជាជំហានថ្មីមួយក្នុងការនាំយកបច្ចេកវិទ្យាមកបង្កើនភាពងាយស្រួល និងបទពិសោធន៍កាន់តែប្រសើរសម្រាប់សមាជិក។ យើងនឹងបន្តអភិវឌ្ឍន៍សេវាកម្ម និងបន្តអភិវឌ្ឍន៍ថ្មីៗ ដើម្បីជួយឱ្យសមាជិកគ្រប់រូបសម្រេចគោលដៅសុខភាព និងកាយសម្បទារបស់ពួកគាត់កាន់តែរឹងមាំ។"

Untitled 1

ក្នុងរយៈពេល ៦ ឆ្នាំកន្លងមក REPEAT GYM បានបន្តវិនិយោគលើបរិក្ខារទំនើប ការបណ្តុះបណ្តាលគ្រូបង្វឹក និងការលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីក្លាយជាមជ្ឈមណ្ឌលហាត់ប្រាណដែលទទួលបានការជឿទុកចិត្តពីអតិថិជននៅកម្ពុជា។

Nt R204

ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ REPEAT GYM App REPEAT GYM បង្ហាញពីការប្តេជ្ញាចិត្តក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗមកបង្កើនបទពិសោធន៍ដល់អតិថិជន និងបន្តអភិវឌ្ឍសេវាកម្មឱ្យកាន់តែទំនើប។

សម្រាប់អនាគត REPEAT GYM នឹងបន្តពង្រីកសេវាកម្ម អភិវឌ្ឍន៍ថ្មីៗ និងកសាងសហគមន៍អ្នកស្រឡាញ់សុខភាព និងការហាត់ប្រាណឱ្យកាន់តែរឹងមាំ៕

Nt R2Nt R162

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia