ការសន្សំលុយដើម្បីទិញផ្ទះអាចចាត់ទុកបានថាជាគោលដៅហិរញ្ញវត្ថុទូទៅមួយចំពោះមនុស្សភាគច្រើន។ តែសំណួរគឺថា បើសន្សំលុយបានហើយ តើទិញផ្ទះឬ ជួលផ្ទះ? មែនទែនទៅទាំងការជួលនិងការទិញផ្ទះសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នា។ ឧទាហរណ៍ ការជួលផ្ទះធ្វើឱ្យលោកអ្នកមិនចំណាយថវិកាច្រើនក្នុងពេលខ្លី ចំណែកឯការទិញផ្ទះវិញអាចផ្តល់លោកអ្នកនូវសុវត្ថិភាពរយៈពេលវែង។
យោងតាមការដកស្រង់ចេញពីគេហទំព័រ Investopedia បានបង្ហាញពីផលវិជ្ជមាន និង អវិជ្ជមានរបស់ចំណុចទាំង២ ខាងលើនេះ ក្នុងរួមមាន៖
គុណសម្បត្តិនៃការទិញផ្ទះ
គុណវិបត្តិនៃការទិញផ្ទះ
- ពេលមានផ្ទះផ្ទាល់ខ្លួនលោកអ្នកត្រូវទទួលខុសត្រូវលើប្រាក់បង់រំលស់ និងការថែទំាផ្ទះ។
- មា្ចស់ផ្ទះត្រូវមានកាតព្វកិច្ចដូចជា បង់ពន្ធផ្ទះ បង់ធានារ៉ាប់រង និងការថែទំាផ្ទះ។
- មា្ចស់ផ្ទះនឹងប្រឈមក្នុងការលក់មិនបានប្រាក់ចំណេញបើសិនជាមានបញ្ហាសេដ្ឋកិច្ចឬក៏ទីតាំងលែងមានអំណោយផល។
- លោកអ្នកដែលជាម្ចាស់ផ្ទះនឹងពិបាកក្នុងការផ្លាស់ប្តូរទីលំនៅពេលដែលត្រូវការផ្លាស់ប្តូរ ពីព្រោះត្រូវរងចំាផ្ទះលក់ដាច់ទើបអាចទៅបាន។
គុណសម្បត្តិនៃការជួលផ្ទះ
- ការជួលផ្ទះមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីលំនៅជាពិសេសបើសិនជាអ្នកមានការផ្លាស់ប្តូរកន្លែងការងារ ឬក៏ចូលចិត្តក្នុងការផ្លាស់ទីលំនៅ។
- ក្នុងនាមជាអ្នកជួលផ្ទះ លោកអ្នកអាចមានលទ្ធភាពជួលផ្ទះនៅតំបន់ដែលលោកអ្នកមិនមានលទ្ធភាពទិញបាន។
- បើសិនជាលោកអ្នកចង់ផ្លាស់ប្តូរទីលំនៅ លោកអ្នកនឹងមិនឈឺក្បាលក្នុងការរកអ្នកមកថែទំាផ្ទះឬត្រូវបារម្ភក្នុងការលក់មុននឹងចេញ។
- បន្ទាប់ពីបង់ថ្លៃឈ្នួលផ្ទះរួច លោកអ្នកអាចប្រើប្រាស់ប្រាក់ដែលនៅសល់យកទៅបង់រំលស់ផ្ទះឬក៏វិនិយោគក្នុងអាជីវកម្ម។
គុណវិបត្តិនៃការជួលផ្ទះ
- អ្នកជួលត្រូវគោរពតាមច្បាប់របស់កិច្ចសន្យាដែលវាអាចប៉ះពាល់ដល់សេរីភាពមួយចំនួនក្នុងការប្រើប្រាស់។
- លោកអ្នកមិនអាចធ្វើការផ្លាស់ប្តូរអ្វីទាំងអស់ទាល់តែមានការអនុញ្ញាត្តពីម្ចាស់ផ្ទះ។
- ការជួលនឹងមិនផ្តល់អត្ថប្រយោជន៍អ្វីពីទ្រព្យសម្បត្តិនោះឡើយហើយក៏នឹងមិនក្លាយជាកម្មសិទ្ធរបស់អ្នកជួលនៅថ្ងៃណាមួយដែរ។ ផ្ទុយទៅវិញអ្នកជួលប្រៀបដូចជាជួយបង់ថ្លៃរំលស់ផ្ទះជំនួសម្ចាស់ផ្ទះទៅវិញ។
- អ្នកជួលមិនមានអំណាចក្នុងការគ្រប់គ្រងលើបញ្ហាអតិផរណាទេ។
- ផងដែរគឺមិនមានការសន្យាថាតម្លៃឈ្នួលនឹងនៅថេរបន្ទាប់ពីបញ្ចប់កិច្ចសន្យាទេ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត


