ប្លង់ដីសំខាន់ណាស់ ប្រសិនបើមានបញ្ហា ៥ នេះកើតឡើង ម្ចាស់ដីអាចស្នើសុំធ្វើប្លង់ថ្មីបាន
Bunthoeun KoemAUGUST 19 2026937 views

ប្រជាពលរដ្ឋ និងម្ចាស់អចលនវត្ថុទាំងអស់ ដែលកំពុងកាន់កាប់បណ្ណសម្គាល់សិទ្ធិ ឬប្លង់ដី ដែលមានបញ្ហា ឬស្ថិតក្នុងលក្ខខណ្ឌមួយចំនួន ឥឡូវនេះអាចដាក់ពាក្យស្នើសុំប្តូរយកបណ្ណកម្មសិទ្ធិថ្មីបានហើយ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ និងសម្រួលដល់ការចាត់ចែងអចលនវត្ថុនៅពេលអនាគត។

 

យោងតាមការបញ្ជាក់ព័ត៌មានពីសមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បណ្ណកម្មសិទ្ធិដីធ្លីចំនួន ៥ ប្រភេទ ដែលត្រូវអនុញ្ញាតឱ្យម្ចាស់ដីស្នើសុំប្តូរបណ្ណថ្មី រួមមាន៖

 

១. បណ្ណកម្មសិទ្ធិដែលមិនមាន QR Code អាចស្នើសុំប្តូរជាបណ្ណថ្មីបាន។

 

២. បណ្ណកម្មសិទ្ធិដែលមាន QR Code ប៉ុន្តែមិនអាចស្កេនបាន ក៏អាចស្នើសុំប្តូរបានដែរ។

 

៣. បណ្ណកម្មសិទ្ធិដែលមានលេខកូដមិនត្រឹមត្រូវ ដោយសារការកែប្រែព្រំប្រទល់រដ្ឋបាលតាមប្រព័ន្ធ CIS អាចស្នើសុំប្តូរបាន។

 

៤. ក្នុងករណីបណ្ណកម្មសិទ្ធិមានកំហុសដូចជា ឈ្មោះ អក្ខរាវិរុទ្ធ ឆ្នាំកំណើត ប្រភេទអចលនវត្ថុ ឬព័ត៌មានផ្សេងៗ មន្ទីរនឹងចេញបណ្ណកម្មសិទ្ធិថ្មីជំនួស ដើម្បីជៀសវាងការកែតម្រូវដោយទឹកក្រហម ដែលអាចប៉ះពាល់ដល់ការប្រើប្រាស់ និងការចាត់ចែងអចលនវត្ថុនាពេលអនាគត។

 

៥. អ្នកកាន់បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (បណ្ណភោគៈ) អាចស្នើសុំប្តូរមកជាបណ្ណកម្មសិទ្ធិ (LMAP) បាន ដោយត្រូវបង់កម្រៃសេវាចំនួន ៦០០,០០០ រៀល ស្របតាមប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីចុះបញ្ជីបំពេញបន្ថែម។

 

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបណ្ណដីធ្លីស្ថិតក្នុងលក្ខខណ្ឌទាំង ៥ ខាងលើ អញ្ជើញទៅទំនាក់ទំនងនៅមន្ទីរ ឬការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ដែលនៅជិតលោកអ្នក ដើម្បីរៀបចំឯកសារស្នើសុំប្តូរបណ្ណឱ្យបានត្រឹមត្រូវតាមច្បាប់៕

 

753356506 1377505621153047 6018333454885320000 N

រដ្ឋមន្រ្ដីក្រសួងដែនដី ជំរុញឲ្យចុះបញ្ជីដីធ្លី​ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រោះមូលហេតុទាំងនេះ
Bunthoeun KoemOCTOBER 19 2023577 views

 

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី​ នគរូបនីយកម្ម និងសំណង់ បានជំរុញ និងពន្លឿនក្នុងការចុះបញ្ជីដីធ្លី​ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ការលើកឡើងរបស់ឯកឧត្ដមនេះ ត្រូវបានធ្វើឡើងនៅក្នុងប្រគល់សម្ភារៈបរិក្ខារសម្រាប់គាំទ្រ​ និងជំរុញការងារចុះបញ្ជីដីធ្លី​ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

 

391572566 709971127840753 4943760161332325701 N

ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លី​ គឺជាការផ្ដល់នូវសិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ និងការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។ ដូចនេះយើងត្រូវធ្វើការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

 

ឯកឧត្តមបន្ដថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ គឺជាគំនិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានរៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញបណ្ណផ្ដល់សិទ្ធិឯកជនលើអចលនទ្រព្យជូនប្រជាពលរដ្ឋលើកទី១ ដែលរហូតមកដល់ឆ្នាំ២០២៣ នេះ នឹងឈានដល់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋពីមន្ត្រីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់យើង៕

391576098 709971077840758 8851723085260016560 N

276156602 299875828953417 7653771508620149513 N 1024x681

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia