ប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បង្ហាញគម្រោងលំនៅឋាន ៦ នេះ រកស៊ីគ្មានអាជ្ញាបណ្ណ
Bunthoeun KoemJULY 27 2026682 views

យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍លំនៅឋានចំនួន ៦ ដែលកំពុងប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ដោយគម្រោងទាំងនោះរួមមាន៖ 

 

១. គម្រោង វីឡាទោលតាបារាំង៖ មានទីតាំងស្ថិតនៅភូមិត្រពាំរំចេក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២. គម្រោង បុរី វិមានមាស៖ មានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃ ស្រុកទឹកឈូ ខេត្ដកំពត។

៣. គម្រោង លំនៅដ្ឋាន បរកតសែនសុខ៖ មានទីតាំងស្ថិតនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៤. គម្រោង MAYURA ANGKOR៖ មានទីតាំងស្ថិតនៅត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៥. គម្រោង បុរី ហ្រ្គីន កំពត៖ មានទីតាំងស្ថិតនៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្ដកំពត។

៦. គម្រោង សុខារ៉េស៊ីដេន សានកូ៖ មានទីតាំងស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

 

ជាមួយគ្នានោះដែរ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានអំពាវនាវដល់សាធារណជន កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយគម្រោងខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ ឬខាត់បង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕

 

 

755870382 1733819867935808 3915482441537708982 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia