អ្នកជំនាញបង្ហាញពីប្រភេទអចលនទ្រព្យដែលគួរវិនិយោគសម្រាប់រយៈពេល ៧ ឆ្នាំខាងមុខ
Bunthoeun Koem•NOVEMBER 2 2026•9 views

ការវិនិយោគអចលនទ្រព្យរយៈពេល ៧ ឆ្នាំ មិនមែនគ្រាន់តែជ្រើសរើសទីតាំងល្អនោះទេ ប៉ុន្តែត្រូវផ្តោតលើ ប្រភេទអចលនទ្រព្យដែលមានតម្រូវការពិតប្រាកដ និងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញផ្នែកអចលនទ្រព្យចំណាស់មួយរូបនៅកម្ពុជា។

 

864742879 1142978464856735 6129586438996976331 N

 

ដោយក្នុងនោះអ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ផ្អែកលើទិសដៅទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ន ប្រភេទដែលគួរពិចារណាមានដូចខាងក្រោម៖

 

១. អចលនទ្រព្យឧស្សាហកម្ម និងឃ្លាំងដាក់ទំនិញ

 

នេះជាប្រភេទអចលនទ្រព្យដែលមានតម្រូវការកើនឡើងខ្លាំង ដោយសារកំណើនវិនិយោគផ្នែកផលិតកម្ម និងដឹកជញ្ជូន។

 

ចំណុចល្អ៖

 

• តម្រូវការជួលឃ្លាំងស្តង់ដារមានស្ថិរភាព

• អាចបង្កើតចំណូលពីការជួលបានជាប្រចាំ

• ទទួលបានអត្ថប្រយោជន៍ពីកំណើនវិនិយោគឧស្សាហកម្ម

 

Photo 2026 10 10 13 45 12

 

តំបន់គួរពិចារណា៖

 

• តំបន់សេដ្ឋកិច្ចពិសេស (SEZ)

• តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ

• តំបន់ដែលមានផ្លូវហាយវេ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ

 

២. ដីធ្លីដែលមានសក្តានុពលអភិវឌ្ឍន៍

 

សម្រាប់ការវិនិយោគរយៈពេល ៧ ឆ្នាំ ការទិញដីនៅតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺជាយុទ្ធសាស្ត្រមួយដែលអាចទទួលបានកំណើនតម្លៃខ្ពស់។

 

ចំណុចល្អ៖

 

• មិនសូវមានបញ្ហាអចលនទ្រព្យទំនេរ

• មិនចាំបាច់ចំណាយថ្លៃថែទាំច្រើន

• អាចរង់ចាំកំណើនតម្លៃតាមការអភិវឌ្ឍន៍តំបន់

 

តំបន់គួរពិចារណា៖

 

• តំបន់ជុំវិញព្រលានយន្តហោះតេជោ

• តំបន់តាមបណ្តោយផ្លូវហាយវេថ្មី

• តំបន់ជាយក្រុងភ្នំពេញដែលមានគម្រោងពង្រីកទីក្រុង។

 

Photo 2026 10 11 08 00 56 (2)

Photo 2026 10 11 08 00 56

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia