សេដ្ឋី Ray Dalio ដែលជាសេដ្ឋីវិនិយោគជើងចាស់វ័យ៧៧ឆ្នាំរបស់អាមេរិកបានព្រមានពីវិបត្តិបំណុលដែលពិភពលោកអាចនឹងជួបនៅប្រហែល២ឆ្នាំខាងមុខ ហើយបានលើកឡើងថា” យើងកំពុងតែស្ថិតនៅក្នុងកាលៈទេសៈមួយដ៏មានហានិភ័យ”។ នេះបើយើងតាមការចុះផ្សាយរបស់ Business Insider។
នៅក្នុងកាសៈទេសៈដែលសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់នេះ សេដ្ឋី Ray Dalio បានបង្ហើបពីទ្រព្យសំខាន់ចំនួន៣ដែលគាត់វិនិយគអំឡុងពេលពិភពលោកមានវិនិយោគ ដោយគាត់វិនិយោគលើ បណ្ណបំណុល(Bond) វិនិយោគលើមាសនិងវិនិយោគលើBitcoin។
សេដ្ឋីវ័យ៧៧ក៏បានណែនាំឲ្យបែងចែកដើមទុនក្នុងការវិនិយោគលើទ្រព្យផ្សេងៗ ដោយក្នុងនោះគាត់បានណែនាំចំពោះការវិនិយោគលើមាស អ្នកអាចវិនិយោគមាសពី៥ទៅ១៥%នៃតម្លៃវិនិយោគសរុបរបស់អ្នក។ ឧទាហរណ៍បើការវិនិយោគសរុបចំនួន១ម៉ឺនដុល្លារ អ្នកអាចវិនិយោគលើមាសពី៥០០ដុល្លារទៅ១៥០០ដុល្លារ។
កាលពីចុងឆ្នាំ២០២៥កន្លងទៅ លោក Ray Dalio បាននិយាយកាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ច Greenwich ក្នុងរដ្ឋ Connecticut យ៉ាងដូច្នេះថា៖ «ប្រសិនបើមើលតាមទស្សនៈនៃការបែងចែកទ្រព្យសម្បត្តិសកម្មជាយុទ្ធសាស្ត្រ អ្នកគួរតែមានមាស ១៥% នៃផលប័ត្រសរុប ព្រោះវាជាទ្រព្យសកម្មមួយនៅតែបន្តកើនតម្លៃខ្ពស់ ទោះក្នុងគ្រាដែលផលប័ត្រធ្លាក់ចុះ»។ លោកក៏បានសង្កត់ធ្ងន់ថា តម្លៃមាសនឹងបន្តហក់ឡើងខ្ពស់ ព្រោះសម្ពាធអតិផរណា ប្រាក់ដុល្លារចុះខ្សោយ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ៕


