ថែសុខភាព! ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះទៅ
Srey NuthFEBRUARY 27 2024575 views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាចនៅតែទទួលជ្រលងសម្ពាធទាបនៅបន្តមានឥទ្ធិពលលើឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើផ្ទៃប្រទេស ដែលបណ្ដាលឲ្យខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ  នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។

 

យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួនទៀតទទួលរងឥទ្ធិពលរួមមាន៖

 

១. តំបន់វាលទំនាប

 

សីតុណ្ហភាពមធ្យមអប្បបរមា២៥°C  និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C  ផ្ទៃមេឃមានពពកពីតិចទៅមធ្យម នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី១០% និងមានខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

 

២.តំបន់ខ្ពង់រាប 

 

សីតុណ្ហភាពមធ្យមអប្បបរមា២៣°C  និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ដោយឡែកនៅខេត្តកំពង់ស្ពឺនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

 

៣.តំបន់មាត់សមុទ្រ

 

សីតុណ្ហភាពមធ្យមអប្បបរមា២៣°C  និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C  ផ្ទៃមេឃមានពពកពីតិចទៅមធ្យមនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រ/វិនាទី

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

 

430178467 715019754143702 3689975379679042629 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia