កាលពីថ្ងៃទី២ខែកញ្ញា ២០២៦នេះក្រុមហ៊ុន CYSPHARMA និង GE Healthare ចាប់ដៃគ្នារៀបចំកិច្ចប្រជុំ RadAspire 2026 ដោយជោគជ័យនៅ សណ្ឋាគារ Fairfield Hotel ភ្នំពេញ ដោយកិច្ចប្រជុំនេះរៀបចំឡើងក្នុងនាមជាវេទិកាវេជ្ជសាស្រ្ត ដោយមានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតឯកទេសផ្នែកវិទ្យុសាស្ត្រ វេជ្ជបណ្ឌិតឯកទេសផ្នែករូបភាពវេជ្ជសាស្ត្រ វេជ្ជបណ្ឌិតឯកទេស ជាច្រើនរូបទៀត។
កិច្ចប្រជុំ RadAspire 2026 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តោតសំខាន់លើការលើកកម្ពស់និងចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍ ក៍ដូចជាបច្ចេកទេស ក្នុងផ្នែកវិទ្យុសាស្ត្រ (Radiology) និង ការធ្វើរោគវិនិច្ឆ័យតាមរូបភាពវេជ្ជសាស្ត្រ (Diagnostic Imaging) ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់ Contrast Media ដើម្បីធានាបាននូវភាពច្បាស់លាស់ក្នុងការធ្វើរោគវិនិច្ឆ័យ។
ការជ្រើសរើស Contrast Media គឺមានសារសំខាន់ខ្លាំងណាស់។ Contrast Media ដែលជ្រើសរើសយកប្រើប្រាស់ គឺត្រូវតែជាផលិតផលដែលបានចុះបញ្ជីនៅក្រសួងសុខាភិបាល និងចែកចាយដោយក្រុមហ៊ុនស្របច្បាប់ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពជូនអ្នកជំងឺ។
មិនតែប៉ុណ្ណោះ កិច្ចប្រជុំនេះបានក្លាយជាវេទិកាវេជ្ជសាស្រ្តដ៏ធំមួយនៅកម្ពុជាដែលមានការចូលរួមពីវាគ្មិនសំខាន់ៗដោយពួកគាត់បានចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅតាមប្រធានបទសំខាន់ៗដូចខាងក្រោមេនេះ៖
វេជ្ជបណ្ឌិត ជា ចាន់ឌី : Vice President Cambodia Association of Radiology (CAR), and President of Cambodia Society of Vascular and Interventional Radiology (CAVIR).
ធ្វើបទបង្ហាញក្រោមប្រធានបទ៖ “Contrast Media Enhance Radiology Procedure”
ដោយលោកបណ្ឌិត បានលើកឡើងពីតួនាទីសំខាន់របស់ Contrast Media ក្នុងការបង្កើនប្រសិទ្ធភាពនៃនីតិវិធីរូបភាពវេជ្ជសាស្ត្រ និងគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់លាស់ និងត្រឹមត្រូវ។
វេជ្ជបណ្ឌិត Vimal Raj: Senior Cardiothoracic Radiologist-Narayana Health Group, Bangalore, India បានធ្វើបទបង្ហាញក្រោមប្រធានបទ៖ “Emerging Applications of Cardiac CT in Day-to-Day Practice and the Role of Contrast”។ ក្នុងបទបង្ហាញនេះលោកវេជ្ជបណ្ឌិតបានពិភាក្សាអំពីការវិវត្តថ្មីៗនៃ Cardiac CT និងតួនាទីកាន់តែសំខាន់របស់ Contrast Media ក្នុងការថតរូបភាពសរសៃឈាមបេះដូងក្នុងការអនុវត្តប្រចាំថ្ងៃ។
វេជ្ជបណ្ឌិត Thravin Nathan: Medical Director, GE HEALTHCARE
ធ្វើបទបង្ហាញក្រោមប្រធានបទ“Choice of Contrast Media in Radiology with Safety, Efficacy & Benefits with Care for Our Patients”។ បទបង្ហាញនេះ លោកវេជ្ជបណ្ឌិតបានផ្តោតលើការជ្រើសរើស Contrast Media ដែលត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ដែលសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ អោយកាន់តែសុក្រឹត និងមានសុវត្ថិភាពខ្ពស់ដល់អ្នកជំងឺ។ តាមរយះការធ្វើការសិក្សាស្រាវជ្រាវ បានបង្ហាញថា OMNIPAQUE® គឺជា CONTRAST MEDIA មានប្រសិទ្ធិភាពខ្ពស់ជាងគេ និងមានផលរំខានតិចជាងគេ។ ផលិតផល OMNIPAQUE® ត្រូវបានអនុញ្ញាតិអោយប្រើយ៉ាងទូលំទូលាយដោយអង្គការសុខភាពពិភពលោក WHO។
លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនស៊ីសហ្វារម៉ា គឺជាក្រុមហ៊ុនតែមួយគត់ បានទទួលសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយផលិតផល OMNIPAQUE® នៅក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងសុខាភិបាល។ ការជ្រើសរើសផលិតផលដែលបានចុះបញ្ជីការ និងពីក្រុមហ៊ុនចែកចាយស្របច្បាប់ គឺសំខាន់ណាស់ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកជំងឺ។
លោកបន្ថែមថា ចំពោះការវេចខ្ចប់ “PLUSPAK” គឺជាលក្ខណះពិសេសមួយបន្ថែមទៀតរបស់ OMINIPAQUE ដោយងាយស្រួលសម្រាប់ប្រើប្រាស់ និងទុកដាក់ ។

លោកស្រី Faith Tan : Commercial Leader, GE HealthCare (ASEAN) បានធ្វើបទបង្ហាញពីប្រធានបទ “Addressing Increasing Demand for Contrast Media”។
លោកស្រីបានបង្ហាញតម្រូវការនៃការប្រើប្រាស់ CONTRAST MEDIA នៅក្នុងពិភពលោក មានការកើនឡើងជាលំដាប់ ក្រុមហ៊ុន GE HEALTHCARE ធានាបាននូវវត្ថុធាតុដើមសម្រាប់ផលិត CONTRAST MEDIA រយះពេលយូរ។ ក្រុមហ៊ុនបានវិនិយោគបន្ថែម ដើម្បីធានាបាននូវការផ្គត់ផ្គង់ OMNIPAQUE® នៅទីផ្សារពិភពលោក ក៍ដូចជាទីផ្សារកម្ពុជា អោយស្របទៅតាមតម្រូវការកើនឡើងជាក់ស្តែង។

លោក Eljay P. Bonaobra Business Development Manager, CYSPHARMA Co., Ltd.
លោកបានបញ្ជាក់បន្ថែម ក្រុមហ៊ុនស៊ីសហ្វារម៉ា គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិស្របច្បាប់ក្នុងការចែកចាយ ផលិតផល OMNIPAQUE® នៅក្នុងប្រទេសកម្ពុជា។ ផលិតផលដែលចែកចាយដោយក្រុមហ៊ុន គឺជាផលិតផលដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងសុខាភិបាល។ ផលិតផលដែលស្របច្បាប់ គឺមានស្លាកសញ្ញាក្រុមហ៊ុន CYSPHARMAនៅលើដបភ្ជាប់ជាមួយនឹងលេខបញ្ជីការបស់ក្រសួងសុខាភិបាល។ ផលិតផល OMNIPAQUE® ដែលចែកចាយដោយក្រុមហ៊ុន គឺធានាបាននូវស្ថេរភាពស្តុក សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ការមានផលរំខាននានា ក្រុមហ៊ុននឹងទទួលខុសត្រូវ ។

គួរបញ្ជាក់ផងដែរថា ចំណុចលេចធ្លោនិងសំខាន់នៃកិច្ចប្រជុំRadAspire 2026គឺ ការសម្ពោធ និងបង្ហាញផលិតផល OMNIPAQUE® ដោយមានការចូលរួមពីតំណាងកម្មវិធី និងវាគ្មិន រួមមាន លោក Nikhil Bhatia - នាយកចាត់ការទូទៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន GE HEALTHCARE, លោក Eljay P. Bonaobra, លោក មើក ហុន, វេជ្ជបណ្ឌិត ជា ចាន់ឌី, វេជ្ជបណ្ឌិត Thravin Nathan និងវេជ្ជបណ្ឌិត Vimal Raj។
ជាពិសេសកិច្ចប្រជុំនេះ បានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងលទ្ធភាពទទួលបាន Contrast Media ដែលមានគុណភាព និងភាពជឿជាក់នៅកម្ពុជា។

អំពី ក្រុមហ៊ុន CYSPHARMA
ក្រុមហ៊ុនស៊ីសហ្វារម៉ា គឺជាក្រុមហ៊ុនចែកចាយឱសថ គ្រឿងសម្អាង និងបរិក្ខាពេទ្យឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនស៊ីសហ្វារម៉ាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់សុខមាលភាពសង្គម ជាពិសេសវិស័យសុខាភិបាល តាមរយះការផ្គត់ផ្គង់ឱសថ គ្រឿងសម្អាង និងបរិក្ខារពេទ្យដែលមានគុណភាព ដល់សេវាសាធារណៈរបស់រដ្ឋ និងឯកជន។ ថ្ងៃនេះផងដែរ ក្រុមហ៊ុនស៊ីសហ្វារម៉ាបានសហការជាមួយក្រុមហ៊ុន GE Healthcare ដែលជាក្រុមហ៊ុនកម្រិតអន្តរជាតិបាននាំយកផលិតផល OMNIPAQUE® ដែលជា Contrast Media ឈានមុខគេនៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។ នេះជាការរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ក្នុងផ្នែកវិទ្យុសាស្ត្រ (Radiology) និងផ្នែកធ្វើរោគវិនិច្ឆ័យតាមរូបភាពវេជ្ជសាស្ត្រ (Diagnostic Imaging)នៅកម្ពុជា។
CYSPHARMA គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខ និងស្របច្បាប់នៃផលិតផល OMNIPAQUE® នៅក្នុងទីផ្សារកម្ពុជា៕





