ទាក់ទាញខ្លាំង! ស្ថាបនិក រច្ចនា ផ្កាក្រដាស បង្កើបគន្លឹះផុសលក់៣ អាចឱ្យអតិថិជនឆាប់ស្គាល់លឿន
នារី AUTOMAY 31 20231.6 K views

ក្នុងយុគសម័យបច្ចេកវិទ្យានេះ មនុស្សរស់នៅលើអ៊ីនធឺណិតច្រើនជាងពិភពខាងក្រៅ សូម្បីតែក្នុងកិច្ចពិភាក្សា ការសិក្សា និងការទិញឥវ៉ាន់ផ្សេងៗ ដូច្នេះក្នុងនាមជាអ្នកលក់ត្រូវមានសីលវិធីធ្វើយ៉ាងណាអាចទាញយកប្រយោជន៍ ឬអាចទាញអតិថិជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះផងដែរ។

1

ទាក់ទងទៅនឹងការផ្សាព្វផ្សាយនេះ កញ្ញា អឿន ច័ន្ទរច្ចនា ស្ថាបនិក រច្ចនា ផ្កាក្រដាស បង្ហើបគន្លឹះផុស៣ អាចឱ្យអតិថិជនឆាប់ស្គាល់យីហោរបស់ខ្លួនបានលឿន ខណៈវីឌីអូខ្លះរបស់កញ្ញា អាចទាញអ្នកមើលរហូតដល់ទៅជិត ៣លាននាក់ ទស្សនា។ ដោយក្បួនទាំងនោះរួមមាន៖

323426967 1297158944191590 5945936137847077549 N

១. របៀបផុសខេបសិន៖ ត្រង់ចំណុចកញ្ញាបានលើកឡើងថា មែនទែនទៅតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់កញ្ញាផ្ទាល់ កញ្ញាសង្កេតឃើញថាប្រសិនបើកញ្ញា សរសេរខេបសិនផ្លូវការពេកមិនសូវមានអ្នកចាប់អារម្មណ៍ទេ ព្រោះអាចធ្វើឱ្យភ្ញៀវធុញ ដូច្នេះហើយកញ្ញាបានផុសជាលក្ខណៈដូចមិត្តភ័ក្រ្តអញ្ចឹង មានលេងសើចខ្លះ មានចែករំលែកចំណេះដឹងខ្លះ និងមានពិភាក្សាខ្លះ។

 មូលហេតុដែលការបង្ហោះបែបនេះមានអ្នកចាប់អារម្មណ៍ខ្លាំងព្រោះ អតិថិជនមានអារម្មណ៍ថាស្និតស្នាលជាងមុន។ ជាក់ស្តែងដូចការផុសរបស់កញ្ញាអញ្ចឹង ភ្ញៀវខំមិនលេងសើចមកវិញ ដែលធ្វើចំណងរបស់យើងនឹងភ្ញៀវកាន់តែជាប់បានល្អ ពោលភ្ញៀវមិនងាយទៅណាចោលយើងឡើយ។

2

២. បង្ហាត់បង្រៀន៖ មែនទែនប្រព័ន្ឋបណ្តាញសង្គម ដូចជា TikTok និងFacebook គឺចូលចិត្តណាស់អ្នកបង្រៀនជាងអ្នកលក់ ដូច្នេះហើយទើបកញ្ញា ព្យាយាមបង្រៀនបត់ផ្កា ដោយចែករំលែកពីរបៀបជ្រើសរើសក្រដាស និងរបៀបតុបតែងផ្ការ និងផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យប្រព័ន្ឋផ្សាព្វផ្សាយសង្គមកាន់តែជួយរុញអ្នកមើលកាន់តែច្រើនបន្ថែមទៀត។

ហើយលើសពីនេះអត្ថប្រយោជន៍ដែលយើងទទួលបានក្រៅពីឡៃហើយ ខំមិនហើយនិងស៊ែរនោះទេ ពោលកញ្ញាអាចយកបានទំនុកចិត្តពីអតិថិជន ព្រោះភ្ញៀវអាចមើលឃើញសង្វាក់នៃការធ្វើរបស់កញ្ញាផ្ទាស់ ហើយថែមទាំងដឹងថាទំនិញណាកញ្ញាមានលក់ថែមទៀត។

Screenshot 2023 05 31 112814

៣. គុណភាពវីឌូអូ៖ ទាក់ទងទៅនឹងចំណុចនេះ កញ្ញាបានលើកឡើងថា​គុណភាពវីឌីអូគឺពិតជាសំខាន់ណាស់ ព្រោះគ្មាននរណាម្នាក់ទ្រាំមើល វីឌីអូគ្មានគុណភាពនោះទេ។ ដោយមើលឃើញអំពីបញ្ហានេះហើយ ទើបកញ្ញា ត្រូវចំណាយពេលយូរ ប្រមាណជា៥ម៉ោង ទម្រាំអាចផលិតវីឌូអូដែលមានគុណភាពមួយប៉ុន្តែ៥ម៉ោងមិនអត់ប្រយោជន៍ឡើយ​ ពោលធ្វើឱ្យវីឌីអូរបស់កញ្ញាផ្ទុះរហូតមានអ្នកទស្សនារហូតដល់ទៅ ២.៥លាននាក់តាមដាន ហើយប្រេន រច្ចនា ផ្កាក្រដាស មានអ្នកស្គាល់កាន់តែច្រើន ។

324841476 703993257976154 6461828033091347311 N

322378009 1276857499593990 7080284839923946330 N

គួរជម្រាបផងដែរថាហាងផ្កា រច្ចនា ផ្កាក្រដាស មានផ្គត់ផ្គត់ទាំងសម្ភារៈនិង ទទួលកម្មង់ផ្ការៀងរាល់ថ្ងៃមានបោះដុំលក់រាយ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចទាក់ទងទៅកាន់លេខទូរស័ព្ទ 017 623 612/ 093 94 75 02 ឬតាមរយៈផេកផ្លូវការ រច្ចនា-ផ្កាក្រដាស

B45725f5 E9f2 46ae 9a7a Faf59b6dd19f

E9effd9b 205a 4cc4 Aaae 3ec90da55aa2

E6e468f1 9fcf 4225 A5ee 23ceac5f78f5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia