រដ្ឋបានឯកភាពគ្នាបើកតម្រាយផ្លូវ ១ ខ្សែ តភ្ជាប់មកកាន់មហាវិថីព្រះមុនីវង្ស
Bunthoeun KoemJUNE 29 20266.7 K views

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុន ស៊ូកាកូ អ៊ិន (Shukaku Inc.) និងសណ្ឋាគារភ្នំពេញ បានសម្រេចឯកភាពគ្នាជាផ្លូវការ លើការបើកតម្រាយផ្លូវ R4 ដែលតភ្ជាប់ពីតំបន់បឹងកក់ ឆ្ពោះមកកាន់មហាវិថីព្រះមុនីវង្ស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។

 

728025678 1332153805769310 7359751476877732948 N

 

យោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចពិភាក្សាលើគម្រោងបើកផ្លូវ R4 នេះ បានប្រព្រឹត្តទៅដោយរលូន ក្រោមការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ តំណាងសហគមន៍ និងវិស័យឯកជន។

 

គោលបំណងសំខាន់នៃការបើកតម្រាយផ្លូវថ្មីនេះ នឹងជួយសម្រួលរំដោះចរាចរណ៍ និងបង្កើនភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចេញចូលរវាងតំបន់មជ្ឈមណ្ឌលអភិវឌ្ឍន៍បឹងកក់ និងមហាវិថីចម្បងៗក្នុងរាជធានីភ្នំពេញ។

 

728035856 1517887582831236 6038427231484008253 N

 

សូមជម្រាបថា ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមនៃលំហូរចរាចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងក្រុងឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា៕

 

727029266 1370573244888962 6649413765530236895 N

727268509 3549981478488303 3639679717593006712 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia