R&F CITY ប្រារព្ធខួប ៨ ឆ្នាំជាមួយការលើកកម្ពស់សហគមន៍រស់នៅបែបធម្មជាតិ និងការដាក់បង្ហាញនូវលំនៅឋានប្រណិតថ្មី NOVA
Bunthoeun Koem•NOVEMBER 3 2026•20 views

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៦ — គម្រោង R&F CITY បានរៀបចំពិធីអបអរសាទរខួប ៨ ឆ្នាំ និងការដាក់បង្ហាញនូវលំនៅឋានប្រណិត NOVA នៅមជ្ឈមណ្ឌលលក់របស់គម្រោងផ្ទាល់ដោយមានការចូលរួមពីសំណាក់ ម្ចាស់លំនៅឋាន ដៃគូអាជីវកម្ម តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសក្នុងវិស័យអចលនទ្រព្យ ប្រមាណ ២០០ នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

 

Photo 2026 11 02 15 17 55 (2)


ចាប់តាំងពីការចាប់ផ្តើមគម្រោងនៅឆ្នាំ ២០១៨ មក R&F CITY បានប្រគល់លំនៅឋានជាបន្តបន្ទាប់ ព្រមទាំងអភិវឌ្ឍសំណង់ពាណិជ្ជកម្ម និងបរិក្ខារកីឡាជាច្រើនសម្រាប់បម្រើដល់តម្រូវការរបស់អតិថិជន។ គិតត្រឹមពេលរៀបចំពិធីនេះ គម្រោង R&F CITY បានប្រគល់លំនៅឋានជាង ៣.២០០ យូនីត និងសាងសង់អគារបានចំនួន ១២ អគារ ដោយមានម្ចាស់លំនៅឋានមកពីបណ្ដាប្រទេស និងតំបន់ចំនួន ២៨។

 

Photo 2026 11 02 15 17 55 (5)

 

គម្រោងបានវិវឌ្ឍជាបន្តបន្ទាប់ទៅជាសហគមន៍ដែលមានភាពសម្បូរបែបដោយរួមបញ្ចូលជាមួយការរស់នៅ សកម្មភាពអាជីវកម្ម កីឡា និងសេវាកម្មផ្សេងៗទៀតក្នុងសហគមន៍មួយនេះ។

 

Photo 2026 11 03 15 13 02

 

ក្នុងការលើកកម្ពស់បរិក្ខារសហគមន៍របស់គម្រោង R&F CITY ការបើកច្រកផ្លូវចេញចូលសំខាន់អគារ​ MIRO ឱ្យធ្វើចរាចរណ៍ ព្រមទាំងបានជួយសម្រួលដល់ការធ្វើដំណើររបស់ម្ចាស់លំនៅឋានបានមួយកម្រិតទៀត។

 

Photo 2026 11 02 15 17 55 (3)

 

ទីលានកីឡាភីកលប៊លថ្មីក៏បានបើកឲ្យដំណើរការក្នុងពេលជាមួយគ្នានេះផងដែរ ដោយផ្តល់ជូននូវការបណ្តុះបណ្តាលពីអ្នកជំនាញ និងឱកាសលេងកីឡាភីកលប៊លនេះ ដើម្បី សុខភាព និងបង្កើនទំនាក់ទំនងល្អៗជាមួយគ្នា។

 

Photo 2026 11 03 15 13 19

 

បន្ថែមពីនេះផងដែរ សួនសម្រាប់សត្វចិញ្ចឹមក៏គ្រោងនឹងបើកនៅថ្ងៃទី ១៥ ខែធ្នូ ដើម្បីបរិយាកាសបន្ថែមក្រៅអគារសម្រាប់គ្រួសារដែលមានសត្វចិញ្ចឹមផ្ទាល់។

 

Photo 2026 11 03 15 14 08

 

ការលើកកម្ពស់សេវាគ្រប់គ្រងអចលនទ្រព្យរួមមាន ការផ្ទៀងផ្ទាត់នៅច្រកចេញចូល ការចុះបញ្ជីភ្នាក់ងារអចលនទ្រព្យ បរិក្ខារសម្រួលជីវភាពប្រចាំថ្ងៃ ការយកចិត្តទុកដាក់ចំពោះកុមារ និងមនុស្សចាស់ ព្រមទាំងការកែលម្អនីតិវិធីស្នើសុំជួសជុល។

 

សេវាកម្មដូចជា កំណត់ហេតុស្ថានភាពលំនៅឋាន ការត្រួតពិនិត្យលំនៅឋានទំនេរជាប្រចាំ ការថែទាំលំនៅឋាននិងការប្រមូលថ្លៃជួលជំនួសម្ចាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់លំនៅឋានដែលរស់នៅផ្ទាល់ ឬប្រគល់លំនៅឋានឱ្យខាងគម្រោងគ្រប់គ្រងជំនួស។

 

Photo 2026 11 02 15 17 56

 

ចំណុចសំខាន់មួយទៀតនៃពិធីនេះ គឺការបង្ហាញជាផ្លូវការនូវលំនៅឋានប្រណិត NOVA ដែលមានជម្រើសចំនួន ៦ ប្រភេទយូនីត ជាមួយទំហំប្រមាណពី ៥៤ ដល់ ១៩៥ ម៉ែត្រការ៉េ។ ដោយមានរចនាប្លង់ឡើងវិញ និងការលើកកម្ពស់មុខងារប្រើប្រាស់ ព្រមទាំងបានកែលម្អយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីឆ្លើយតបនឹងបរិយាកាស និងតម្រូវការរស់នៅរបស់គ្រួសារនីមួយៗ។ លំនៅឋានទំហំប្រមាណ ៥៤ ម៉ែត្រការ៉េ ផ្តោតលើបទពិសោធន៍រស់នៅបែបសណ្ឋាគារកម្រិតខ្ពស់។

 

ជម្រើសទីពីរប្រភេទយូនីត ដែលមានទំហំប្រមាណ ៧៨ ម៉ែត្រការ៉េផ្តោតទៅលើឯកជនភាពនៃបន្ទប់គេងពីរដែលមានបន្ទប់ទឹកផ្ទាល់ខ្លួន និងការប្រើប្រាស់លំហក្នុងលំនៅឋានពីរបន្ទប់គេងយ៉ាងមានប្រសិទ្ធភាព។

 

Photo 2026 11 02 15 17 56 (2)

 

ចំណែកលំនៅឋានទំហំប្រមាណ ១៣២ ម៉ែត្រការ៉េ ១៣៤ ម៉ែត្រការ៉េ និង ១៩៥ ម៉ែត្រការ៉េ ផ្តល់ជូននូវអារម្មណ៍ខុសប្លែកគ្នា ដោយមានការរចនាប្លង់សម្រាប់ការប្រើប្រាស់ផ្សេងៗ ការរស់នៅជាលក្ខណៈគ្រួសារ និងបែងចែកទីតាំងសម្រាប់កន្លែងទទួលភ្ញៀវយ៉ាងធំទូលាយ។ ការរចនាផ្ទៃខាងក្នុងរបស់ NOVA ប្រើរចនាបទ «Nanyang-inspired interior design» ដោយរួមបញ្ចូលសម្ភារៈឈើដែលផ្តល់នូវអារម្មណ៍កក់ក្តៅ សិល្បៈថ្ម និងពណ៌បែបស្ងប់ស្ងាត់ទៅក្នុងលំហនៃការរស់នៅ។ 

 

គ្រប់ប្រភេទយូនីតទាំងអស់របស់ NOVA បានបំពាក់មកជាមួយនូវប្រព័ន្ធផ្ទះឆ្លាតវៃទាំងមូល ដោយរួមបញ្ជូលទាំងសោភ័ណភាព និងមុខងារប្រើប្រាស់ទូទៅប្រចាំថ្ងៃ។ បន្ទាប់ពីការដាក់បង្ហាញនូវលំនៅឋានថ្មី ភ្ញៀវដែលបានចូលរួមបានបែងចែកជាក្រុម ដើម្បីទស្សនាបន្ទប់គំរូនៅជាន់ទី ៣ នៃអគារ B2 និងពិភាក្សាជាមួយទីប្រឹក្សាគម្រោងអំពីប្លង់ មុខងារនៃលំហនីមួយៗ និងបរិក្ខារបំពាក់ក្នុងលំនៅឋានថ្មី NOVA ។ ក្នុងនោះផងដែរ តារាចម្រៀងកម្ពុជាដ៏មានប្រជាប្រិយភាព Mina ក៏បានចូលរួមបកស្រាយចម្រៀង និងឡើងសម្តែង ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែមានភាពរីករាយ។

 

Photo 2026 11 02 15 17 55

 

កម្មវិធីនេះក៏មានអាហារបែបប៊ូហ្វេពេលល្ងាច និងសកម្មភាពសាកល្បងចូលរួមលេងកំសាន្តកីឡាភីកលប៊ល ព្រមទាំងមានតំណាងសារព័ត៌មានក្នុងស្រុកល្បីៗ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមជាច្រើនរូបអញ្ជើញចូលរួមផងដែរ។

 

Photo 2026 11 03 15 37 08

 

តាមរយៈការរួមបញ្ចូលការគ្នានៃការកែលម្អសហគមន៍ជាមួយនឹងការលើកកម្ពស់លំនៅឋារបស់គម្រោង ពិធីខួប ៨ ឆ្នាំនេះក៏បានបង្ហាញពីទិសដៅអភិវឌ្ឍរបស់ R&F CITY លើការសាងសង់ និងការប្រគល់លំនៅឋានជូនអតិថិជនទាំងអស់ ដើម្បីឆ្ពោះទៅរកប្រតិបត្តិការ និងការផ្តល់សេវាកម្មឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់។ គម្រោង R&F CITY នឹងបន្តផ្តោតលើតម្រូវការសម្រាប់ការរស់នៅ ដោយបំពេញបន្ថែមបរិក្ខារកែលម្អសេវាកម្ម និងអភិវឌ្ឍជម្រើសលំនៅឋានថ្មីៗបន្តទៀត ដើម្បីផ្តល់ជូនបរិយាកាសរស់នៅយ៉ាងសម្បូរបែប ដែលរួមបញ្ចូលលំនៅឋាន ពាណិជ្ជកម្ម កីឡា និងការគ្រប់គ្រងសហគមន៍ទាំងមូល។

 

Photo 2026 11 03 15 37 58

 

More information:

Hot Line:011 882 777
Official Website
:rfcityphnompenh.com

 

Photo 2026 11 02 15 17 55 (4)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia