ក្តៅៗ! អ្នកចូលចិត្តទម្លាក់ QR Code ធនាគារឲ្យគេបាញ់លុយក្នុងខមិន នឹងហានិភ័យធំៗ ៣នេះ
ធី ស្រីល័ក្ខMAY 1 20261.3 K views

តើការបង្ហាញលេខគណនីធនាគារ ឬ QR Code គណនីធនាគារ អាចមានហានិភ័យអ្វីខ្លះ? បើយោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហោះនៅលើផេកផ្លូវការមុននេះបានឲ្យដឹងថា ការបង្ហាញលេខគណនីធនាគារ ឬ QR Code សម្រាប់ទទួលប្រាក់នៅលើបណ្តាញសង្គម អាចផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ ប៉ុន្តែអាចនាំមកនូវហានិភ័យសុវត្ថិភាពមួយចំនួនដែលលោកអ្នកគួរប្រុងប្រយ័ត្ន៖

១. ការបែកធ្លាយព័ត៌មានឯកជន៖ ជនខិលខូចដឹងពីលេខគណនី និងឈ្មោះពេញរបស់លោកអ្នកដែលអាចយកទៅប្រើប្រាស់ដើម្បីស្វែងរកគណនីបណ្តាញសង្គមផ្សេងទៀតរបស់អ្នក ឬប្រើជាល្បិចបោកប្រាស់ដើម្បីសួររកលេខកូដ OTP ក្នុងបំណងចូលប្រើប្រាស់គណនីធនាគារ។

 

២. ហានិភ័យការកែច្នៃ QR Code Quishing (QR Phishing)៖ ជនខិលខូចអាចយក QR Code របស់អ្នកទៅកែច្នៃ ដោយដាក់ ឬកាត់ត QR Code របស់ពួកគេពីលើរួចបង្ហោះបន្ត ដើម្បីឱ្យអ្នកដទៃផ្ទេរលុយចូលគណនីពួកគេជំនួសវិញ។

 

៣. ហានិភ័យក្លាយជាគោលដៅវាយប្រហារ៖ ការបង្ហោះរូបភាពដែលជាប់ទាំងសមតុល្យទឹកប្រាក់ (Balance) ធ្វើឱ្យអ្នកក្លាយជាគោលដៅនៃអំពើចោរកម្ម ឬការប៉ុនប៉ងចូលប្រើប្រាស់គណនីដោយខុសច្បាប់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Brute Force) ដើម្បីព្យាយាមទាយលេខសម្ងាត់។

 

ក្រុមការងារបច្ចេកទេសនៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ​សូមណែនាំអំពីវិធីការពារខ្លួន និងសុវត្ថិភាពដូចខាងក្រោម៖

 

១. បិទបាំងព័ត៌មានសំខាន់៖ ប្រសិនបើចាំបាច់ត្រូវបង្ហោះ គួរបិទបាំងលេខគណនី ឈ្មោះ និងសមតុល្យទឹកប្រាក់។

 

២. គួរផ្ញើប្រតិបត្តិការផ្ទេរប្រាក់ ឬព័ត៌មានគណនីធនាគារតាមរយៈសារឯកជន ជៀសវាងការបង្ហោះជាសាធារណៈ។

 

៣. ត្រួតពិនិត្យឈ្មោះអ្នកទទួល៖ មុននឹងស្កេន QR Code ឬផ្ទេរប្រាក់ត្រូវប្រាកដថាឈ្មោះអ្នកទទួលត្រូវ ឱ្យបានច្បាស់លាស់។

 

៤.ពង្រឹងសុវត្ថិភាព App ដោយបើកមុខងារជូនដំណឹងរាល់ប្រតិបត្តិការ (Notification) និងប្រើប្រាស់មុខងារ (2FA) តាមរយៈការស្កេនស្នាមម្រាមដៃ ឬទម្រង់មុខ។

A400c186 Ece7 40d3 9763 E0f9126a628a.jpg

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia