សម្ដេចធីបតី ហ៊ុន ម៉ាណែត ថាខេត្ដ ២ នេះជាខេត្ដដែលគេទៅហួសមកហួស តែពេលនេះក្លាយជាទីតាំងឧស្សាហកម្ម
Bunthoeun KoemSEPTEMBER 17 20262.1 K views

ខេត្ដកំពង់ឆ្នាំង និងខេត្ដពោធិ៍សាត់ ដែលធ្លាប់ជាខេត្ដគេទៅហួសមកហួសកាលពី១០-២០ឆ្នាំមុន ប៉ុន្តែនាពេលបច្ចុប្បន្នខេត្តទាំងពីរនេះ បានក្លាយទៅជាខេត្តដែលមានសក្តានុពលធំ និងកំពុងតែពង្រីកខ្លួននៅក្នុងវិស័យឧស្សាហកម្ម។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ជាក់ស្ដែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានអញ្ជើញជាអធិបតី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ដ GAC តម្លៃប្រមាណជិត ២០ លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ។

 

813582665 1868526797464576 1919184247878020990 N

 

ថ្លែងក្នុងពិធីសម្ដោធរោងចក្រខាងលើ សម្តេចធិបតី បានអរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជាពិសេសអភិបាលខេត្តចំពោះការខិតខំប្រឹងប្រែង ឈ្មុសឈ្មុល គិតគូរពីរឿងការប្រែក្លាយកន្លែងខ្លះពីប្រភេទសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ទៅជាកន្លែងដែលបង្កើតនូវសកម្មភាពឧស្សាហកម្ម កម្មន្តសាល ដែលជាកន្លែងសម្រាប់ទាញមនុស្ស និងបង្កើតផលិតផលបន្ថែមជូនប្រជាជន។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានកត់សម្គាល់ឃើញថា អ្នករស់នៅខេត្ដកំពង់ឆ្នាំង ជាខេត្តមួយដែលនឹងក្លាយទៅជាមូលដ្ឋានសំខាន់ នៃការផលិតផលិតផលឧស្សាហកម្មនៅថ្ងៃអនាគត ខណៈដែលផ្លូវជាតិលេខ៥ ត្រូវបានពង្រីករួចរាល់ហើយ ដែលវាបានក្លាយជាសក្តានុពលនៃការតភ្ជាប់មួយយ៉ាងសំខាន់។

 

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា៖ «យើងមានផែនការជាយូរមកហើយក្នុងការតភ្ជាប់ផ្លូវគមនាគមន៍ដឹកជញ្ជូនសម្រាប់ខេត្តកំពង់ឆ្នាំ ងទៅកាន់ខេត្តដទៃទៀត ប៉ុន្តែយើងមិនទាន់បានអនុវត្តន៍ពេញលេញ ក្នុងនោះមានការតភ្ជាប់ភាគខាងកើត និងភាគខាងលិចទន្លេសាប ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ តាមផ្លូវ ៥០C ដែលត្រូវកសាងស្ពាន។ កន្លែងនេះយើងនឹងគិតគូរអំពីកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មថែមទៀតផង»

 

Img 2249

806035567 122135302149245356 6161883643614293207 N

Image 642 1024x576 1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia