នៅខេត្តណាដែរ? រាជធានី និងខេត្តទាំង៣នេះ មានរោងចក្រច្រើនជាងគេបំផុតនៅកម្ពុជា
Kan DaraMAY 16 2025573 views

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៅចុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានរោងចក្រធំៗចំនួន ២,៤២៥ រោងចក្រ ដែលបានបង្កើតការងារចំនួន ១,១៦០,១៨១ នាក់ ខណៈស្ត្រីមានចំនួន ៧៣.៦៨% នៃកម្លាំងពលកម្មសរុប។ ខាងក្រោមនេះ គឺជារាជធានី និងខេត្តទាំង ៣ ដែលសម្បូររោងចក្រច្រើនជាងគេបំផុតនៅកម្ពុជា៖

១/. រាជធានីភ្នំពេញក្នុងនាមជាសរសៃឈាមដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ រាជធានីភ្នំពេញមានរោងចក្រសរុបចំនួន ៨១៨។ រោងចក្រទាំងនេះស្ថិតក្នុងតំបន់ឧស្សាហកម្មជាច្រើនដូចជា សង្កាត់ព្រែកឯង ខណ្ឌដង្កោត និងខណ្ឌសែនសុខជាដើម។ វិស័យសំខាន់ៗរួមមាន​ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលផ្សេងៗ។

២/. ខេត្តកំពង់ស្ពី៖ ជាកន្លែងដែលក្រុមហ៊ុនជាច្រើនបានជ្រើសរើសសម្រាប់ប្រតិបត្តិការផលិត ដោយសារមានទីតាំងជិតនឹងរាជធានីភ្នំពេញ និងមានការចូលរួមផ្នែករដ្ឋបាលល្អ។ ខេត្តនេះមានរោងចក្រសរុបចំនួន ៣៨១ ដែលជាជម្រើសដ៏សក្ដិសមសម្រាប់អ្នកវិនិយោគបរទេស។

៣/. ខេត្តកណ្តាល៖ ជាខេត្តនៅជិតរាជធានីភ្នំពេញបំផុត ដែលជាគន្លងដឹកជញ្ជូនដ៏សំខាន់ និងសម្បូរដោយតំបន់ឧស្សាហកម្មឯកជន។ ខេត្តនេះមានរោងចក្រចំនួន ៣៥៨ ខណៈសម្បូរឧស្សាហកម្ម ផលិតសម្លៀកបំពាក់ សម្ភារៈអគ្គិសនី និងវេចខ្ចប់អាហារ។

៤/. ខេត្តព្រះសីហនុ៖ ជាខេត្តមានអនាគតមេដឹកនាំផ្នែកឧស្សាហកម្មមួយទៀតរបស់កម្ពុជា ពោលគឺបច្ចុប្បន្នមានដែនសេដ្ឋកិច្ចពិសេស Sihanoukville SEZ។ បច្ចុប្បន្នខេត្តនេះមានរោងចក្រចំនួន 257 ដែលភាគច្រើនទាក់ទងនឹងផលិតផលនាំចេញទៅទីផ្សារអន្តរជាតិ។

យ៉ាងណាមិញ ការកើនឡើងនៃចំនួនរោងចក្រទាំងនេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា និងសក្ដានុពលនៃខេត្តនានា។ ជាក់ស្តែង រាជធានីភ្នំពេញនៅតែជាទីតាំងមានរោងចក្រច្រើនជាងគេបំផុត តែខេត្តដទៃៗទៀតដូចជា កំពង់ស្ពឺ កណ្ដាល និងព្រះសីហនុ ក៏កំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានការវិនិយោគថ្មីៗជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia