ទោះបីជាសេដ្ឋកិច្ចសកល និងស្ថានភាពនយោបាយជុំវិញពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យរួមយ៉ាងណាក្ដី ប៉ុន្ដែអចលនទ្រព្យមួយចំនួននៅតែមានសកម្មភាពទិញលក់នៅក្នុងទីផ្សារ គួរឲ្យកក់សម្គាល់ផងដែរ។ ។

លោកឧកញ៉ា សន សៀប អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យ និងជាប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យកម្ពុជា (CVEA) បានបង្ហើបប្រាប់ Business Cambodia ថា ក្នុងខណៈពេលដែលតម្រូវការរួមមានការធ្លាក់ចុះ ទីផ្សារនៅតែបង្ហាញសញ្ញាវិជ្ជមានខ្លាំងលើប្រភេទដីធ្លីក្នុងតំបន់អភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាពិសេសដីស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅកាន់ព្រលានយន្ដហោះអន្តរជាតិថ្មី ដីនៅក្បែរតំបន់ព្រលានយន្តហោះផ្ទាល់ និងដីនៅតាមបណ្ដាញផ្លូវក្រវាត់ក្រុងនានា នៅតែទាក់ទាញសម្រាប់ការវិនិយោគ។
ទន្ទឹមនឹងនេះ ប្រភេទផ្ទះតម្លៃមធ្យមដែលឆ្លើយតបទៅនឹងជីវភាពជាក់ស្ដែងសម្រាប់តម្រូវការរស់នៅពិតប្រាកដ ក៏ដូចជាអគារពាណិជ្ជកម្ម និងទីតាំងអាជីវកម្មខ្នាតតូចនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ក៏កំពុងមានលំហូរទិញលក់ជាប្រចាំផងដែរ ព្រោះវាអាចបង្កើតចំណូលបានភ្លាមៗ។ លើសពីនេះ ឃ្លាំងទំនិញ និងអចលនទ្រព្យឧស្សាហកម្ម ក៏កំពុងមានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់ ដោយសារតែការហក់ឡើងនៃវិស័យដឹកជញ្ជូន ខ្សែសង្វាក់ផលិតកម្ម និងការនាំចេញរបស់កម្ពុជា។

លោកឧកញ៉ា សន សៀប បានគូសបញ្ជាក់បន្ថែមថា និន្នាការទីផ្សារបច្ចុប្បន្នបានផ្លាស់ប្ដូរពីការទិញដើម្បីចំណេញរហ័សក្នុងរយៈពេលខ្លី ទៅជាការទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងការវិនិយោគរយៈពេលវែងដើម្បីបង្កើតប្រភពចំណូលប្រកបដោយនិរន្តរភាពវិញ។ នេះជាសញ្ញាបង្ហាញថា អ្នកទិញបច្ចុប្បន្នកាន់តែមានភាពវៃឆ្លាត និងមើលឃើញវែងឆ្ងាយជាងមុន ក្នុងការជ្រើសរើសទ្រព្យសកម្មដែលអាចការពារ និងបង្កើនតម្លៃសាច់ប្រាក់របស់ពួកគេក្នុងស្ថានភាពវិបត្តិ។
ជាមួយគ្នានេះដែរសម្រាប់លោកអ្នកដាក់លក់អចលនទ្រព្យ ឬស្វែងរកអចលនទ្រព្យល្អ អាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន JUWAI Cambodia បាន។ ខណៈក្រុមហ៊ុននេះមានបណ្ដាញអតិថិជន និងភ្នាក់ងារជាច្រើនប្រទេស អាចផ្សព្វផ្សាយអចលនទ្រព្យទៅកាន់អ្នកទិញក្នុងស្រុក និងអន្ដរជាតិ។ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធទិន្ន័យទីផ្សារជំនាន់ថ្មី និងមានក្រុមការងារដែលមានបទពិសោធន៍ យល់ដឹងពីទីផ្សារកម្ពុជា ផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងស្ដង់ដារអន្ដរជាតិ។ ព័ត៌មាបន្ថែមសូមទាក់ទងទៅកាន់លេខ៖ 087 207 308 / 092 207 308៕



