អ្នកជំនាញ៖ ទីផ្សារអចលនទ្រព្យដើរក្នុងរបត់ថ្មី ពីការទិញយកចំណេញទៅរកតម្រូវការប្រើប្រាស់ពិតប្រាកដ
Bunthoeun KoemAUGUST 7 202610 views

ស្ថានភាពទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន​ ធៀបនឹងឆ្នាំកន្លងទៅ យើងសង្កេតឃើញថា ទីផ្សារកំពុងស្ថិតក្នុងដំណាក់កាលព្យាយាមងើបឡើងវិញ ជាក់ស្ដែងចរន្តនៃការទិញទុកចំណេញ ដែលធ្លាប់តែ ពេញនិយមនាពេលកន្លងមក បានថយចុះយ៉ាងខ្លាំង​ និងជំនួសមកវិញនូវ និន្នាការថ្មីមួយ​​ គឺការទិញសម្រាប់ត្រូវការប្រើប្រាស់ពិតប្រាកដ។ នេះបើតាមការលលើកឡើងពីលោក ប៊ុយ សុវណ្ណរ៉ា អ្នកជំនាញផ្នែកអចលនទ្រព្យ ១ រូបនៅកម្ពុជា។

 

អ្នកជំនាញរូបនេះបានបញ្ជាក់ថា អតិថិជនក្នុងបរិបទថ្មីនេះ ពិតជាមានភាពវៃឆ្លាត និងប្រុងប្រយ័ត្នខ្ពស់ជាងមុន។ អតិថិជនមើលលម្អិតខ្លាំងលើ តម្លៃពិត គុណភាព​ និង ទំនុកចិត្តលើអ្នកអភិវឌ្ឍន៍។ ភ្ញៀវភាគច្រើន ស្វែងរក​ អចលនទ្រព្យដែលមាន តម្លៃក្រោមទីផ្សារ ដូចជា ដី និងផ្ទះ ហើយពួកគាត់ចង់បានតែផ្ទះដែលសាងសង់រួចប៉ុណ្ណោះ នាពេលបច្ចុប្បន្ន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ អតិថិជនសុទ្ធសឹងតែជាប្រជាជនខ្មែរយើង​ ចំណែកឯបរទេសដែលធ្លាប់តែមកវិនិយោគមានការធ្លាក់ចុះខ្លាំង។

 

159

 

លោកបន្ដថា ទោះបីជាស្ថានភាពទីផ្សារហាក់នៅស្ងប់ស្ងាត់ តែក៏នៅមាន ចរន្តទិញ លក់ ជាបន្តបន្ទាប់ដែរ ហើយភាគច្រើននោះគឺ ​ប្រភេទលំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងបំពេញតម្រូវការជីវភាពប្រជាជនទូទៅ និង ទ្រព្យដែលអាចរកចំណូលបាន ដែលមានទីតាំងបណ្ដុំពាណិជ្ជកម្ម។

 

ទាក់ទងនឹងប្រភេទលំនៅឋានតម្លៃសមរម្យនេះ បើយើងសង្កេតឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងសាងសង់ឡើងយ៉ាងផុសផុល។ ជាក់ស្ដែង ក្រុមហ៊ុន ពិភព ថ្មី ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានធំ ១​ នៅកម្ពុជា កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន លើការអភិវឌ្ឍន៍គម្រោងខុនដូ តម្លៃសមរម្យ ជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ដោយក្នុងនោះមានដូចជា គម្រោង ពិភពថ្មី ខុនដូ សែនសុខ, គម្រោង ពិភពថ្មី ខុនដូ មានជ័យ, គម្រោង ខុនដូ ពិភពថ្មី វេងស្រេង, គម្រោង បុរី ពិភពថ្មី កួរស្រូវ, គម្រោង ពិភពថ្មី ខុនដូ ចំការដូង និង គម្រោង ពិភពថ្មី ខុនដូ ដឹវ័ន ជាដើម គឺមានការចាប់អារម្មណ៍ខ្លាំងពីអថិជននៅក្នុងស្រុក ខណៈតម្លៃវិញដាក់លក់ចាប់ពី ១៨ ៨៨៨ ដុល្លារឡើងទៅក្នុង ១ យូនីត តែប៉ុណ្ណោះ។

 

លោក ប៊ុយ សុវណ្ណរ៉ា បានសង្កត់ធ្ងន់ថា​៖ នៅក្នុងស្ថានភាពទីផ្សារ ដែលមិនទាន់ប្រាកដប្រជាបែបនេះ ភាពស្មោះត្រង់ និងច្បាស់លាស់ គឺជាស្នូលសម្រាប់អ្នកផ្តល់សេវាកម្ម ទិញ លក់ អចលនទ្រព្យ។ យុទ្ធសាស្ត្រដ៏ល្អបំផុតគឺ ការផ្តល់ការប្រឹក្សាជូនអតិថិជន នូវទិន្នន័យច្បាស់លាស់ ដើម្បីជួយអោយអតិថិជនយល់ច្បាស់ ពីតម្រូវការពិតប្រាកដរបស់ខ្លួន និង ណែនាំអតិថិជនអោយជ្រើសរើសទីតាំង អោយបានត្រឹមត្រូវ សម្រាប់បង្កើតចំណូលនាពេលបច្ចុប្បន្ន និង ចំណេញពេលអនាគត។ ការជួយឱ្យអតិថិជន ធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ និង សុវត្ថិភាព​ ​គឺជាការងារចម្បងរបស់ខ្ញុំ ក្នុងនាមជាអ្នកប្រឹក្សារអចលនទ្រព្យ”។

 

សរុបមកទីផ្សារអចលនទ្រព្យបច្ចុប្បន្នមិនមែនជាទីផ្សារនៃការទិញលក់ងាយស្រួលដូចមុនទេ ប៉ុន្តែវាទាមទារនូវភាពច្បាស់លាស់ គំនិតច្នៃប្រឌិត​ និងការយកចិត្តទុកដាក់ខ្ពស់លើគុណតម្លៃនៃការរស់នៅ។ អ្នកអភិវឌ្ឍន៍ដែលយល់ច្បាស់អំពីតម្រូវការពិតប្រាកដ​​ និងអាចបង្កើតអត្ថប្រយោជន៍ដល់អ្នករស់នៅ នឹងអាចក្តោបក្តាប់ឱកាសខ្ពស់ក្នុងទីផ្សារប្រកួតប្រជែងមួយនេះ។

 

Photo 2026 08 07 13 56 37

 

ទាក់ទងនឹងស្ថានភាពទីផ្សារអចលនទ្រព្យនេះដែរ ថ្មីៗនេះ លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co.,Ltd. ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ន អ្នកទិញក្នុងស្រុក គឺជាកម្លាំងចលករចម្បង ដែលកំពុងទ្រទ្រង់ទីផ្សារ ខណៈភ្ញៀវបរទេសមានចំនួនតិចតួចនៅឡើយ។ ទន្ទឹមនឹងនេះ គោលដៅ និងជម្រើសរបស់អ្នកទិញបានប្រែប្រួលដូចខាងក្រោម៖

 

Ø  អ្នកទិញ លែងសូវទិញទុកគ្រាន់តែរង់ចាំចំណេញថ្លៃដី ដូចមុនទៀតហើយ។ ផ្ទុយទៅវិញ គេទិញដើម្បីបង្កើតចំណូលប្រចាំខែភ្លាមៗ ដូចជាទិញ សម្រាប់ជួល ធ្វើកសិកម្ម ឧស្សាហកម្ម ឬអាជីវកម្មផ្សេងៗ ដែលទទួលបានទាំងចំណូលប្រចាំខែ និង ការឡើងថ្លៃដីនាពេលអនាគត។

Ø  អតិថិជនផ្តោតលើ ទីតាំងក្នុងក្រុង ឬ ជាយក្រុង ដែលជា តំបន់ប្រជុំជន ងាយស្រួលរស់នៅ និង អាចបើកអាជីវកម្មបាន។ ចំណែកអចលនទ្រព្យ នៅតំបន់ដាច់ស្រយាល ឬ ផ្លូវទាល់ គឺប្រឈមនឹងការលក់មិនចេញ ឬ ត្រូវចំណាយពេលយូរ។

Ø  អ្នកទិញចូលចិត្តស្វែងរក ប្រភេទអចលនទ្រព្យ ដែលម្ចាស់លក់ប្រញាប់ខ្លាំង ឬជាប់បំណុលធនាគារ ដើម្បីទទួលបានតម្លៃទាបបំផុត។

 

494526849 23959972553608581 5518699607936510422 N

 

ដោយលែកលោកស្រី អាន ធីតា ដែលជាអ្នកជំនាញ ១ រូបនៅក្នុងវិស័យអលចនទ្រព្យនេះ បានលើកឡើងដែរថា ទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងដំណាក់កាលគន្លឹះមួយដែលគេអាចហៅតាមបច្ចេកទេសបានថា ជាទីផ្សាររបស់អ្នកទិញ និងអ្នកជួល ឬ ( Buyer and Tenant Market )។ ការណ៍ដែលទីផ្សារ ស្ថិតក្នុងស្ថានភាពបែបនេះ គឺមានន័យថា នៅពេលដែលយើងធ្វើការប្រៀបធៀបទៅនឹងឆ្នាំ ២០២៥ កន្លងទៅ ទោះបីជាទំហំនៃប្រតិបត្តិការទិញ លក់ និងជួលមានសន្ទុះទាបជាងមុនបន្តិចក្តី ប៉ុន្តែផលចំណេញ និងអំណាចនៃការសម្រេចចិត្តបានធ្លាក់ទៅក្នុងដៃរបស់អ្នកទិញ និង អ្នកជួលស្ទើរតែទាំងស្រុង។ មូលហេតុចម្បងដែលនាំឱ្យកើតមានស្ថានភាពបែបនេះ គឺដោយសារតែបច្ចុប្បន្នមានចំនួនស្តុកនៃអចលនទ្រព្យ ដែលសេសសល់ និងកំពុងដាក់លក់នៅលើទីផ្សារមានបរិមាណយ៉ាងសម្បូរបែប ដែលធ្វើឱ្យអ្នកទិញ និងអ្នកជួលមានជម្រើសច្រើន ក្នុងការប្រៀបធៀប ព្រមទាំងមានឱកាសខ្ពស់ ក្នុងការចរចាតម្លៃឱ្យមកនៅទាបជាងមុន។

 

215

 

លោកស្រីបន្ដថា បើងាកមកពិនិត្យមើលលើទីផ្សារជួលវិញ អត្រាតម្លៃនៃការជួលជាមធ្យមនៅទូទាំងទីផ្សារ បានធ្លាក់ចុះប្រមាណជា ១០ ភាគរយ បើប្រៀបធៀបទៅនឹងទិន្នន័យក្នុងឆ្នាំ ២០២៥។ ទន្ទឹមនឹងការធ្លាក់ចុះនៃតម្លៃជួលនេះ និន្នាការនៃការទាមទារទំហំផ្ទៃក្រឡាក៏មានការប្រែប្រួលដែរ ដោយសារបច្ចុប្បន្ន អតិថិជនភាគច្រើន មានតម្រូវការផ្ទៃក្រឡាដែលមានទំហំតូចជាងមុន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកាត់បន្ថយការចំណាយមិនចាំបាច់។ ជាពិសេសជាងនេះទៅទៀត ទីផ្សារការិយាល័យសម្រាប់ការជួល ឬ ( Office Market )  នាពេលបច្ចុប្បន្ន នៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញ និងភាពរកាំរកូសខ្លាំងជាងគេ ដោយសារតែតម្រូវការជារួម មានការថយចុះ ខណៈដែលការផ្គត់ផ្គង់អគារការិយាល័យថ្មីៗ នៅតែបន្តកើនឡើង ដែលកត្តានេះធ្វើឱ្យម្ចាស់អគារ ត្រូវបង្ខំចិត្តទម្លាក់តម្លៃ ឬ ផ្តល់ការអនុគ្រោះច្រើនដើម្បីទាក់ទាញអ្នកជួល ដែលមានជម្រើសច្រើននៅក្នុងដៃ។ ដោយឡែក សម្រាប់ទីផ្សារខុនដូ ដែលទើបតែសាងសង់ថ្មីៗ គេសង្កេតឃើញថា តម្លៃលក់នៅតែអាចរក្សាបាននូវស្ថិរភាពល្អប្រសើរនៅឡើយ ប៉ុន្តែសម្រាប់ទីផ្សារខុនដូលក់បន្ត ឬ ( Secondary Market ) វិញ គឺមានការធ្លាក់ចុះនៃតម្លៃប្រមាណជា ៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

 

លោកស្រី អាន សុធីតា បានបន្តការរៀបរាប់ទៀតថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើន បាននិងកំពុងកែប្រែយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន ដោយងាកមកផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើការបង្កើតគម្រោងអភិវឌ្ឍន៍ណា ដែលមានតម្លៃសមរម្យ និងស្ថិតក្នុងកម្រិតមធ្យមវិញ។ ការធ្វើបែបនេះ គឺដើម្បីឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ពិតប្រាកដរបស់ទីផ្សារក្នុងស្រុក ដែលជាក្រុមអ្នកទិញមានតម្រូវការចាំបាច់សម្រាប់រស់នៅពិតប្រាកដ ជាជាងការសាងសង់គម្រោងលំដាប់អភិជនហួសពីលទ្ធភាពជាក់ស្តែង។

 

នៅក្នុងដំណើរការវិវត្តបច្ចុប្បន្ន សកម្មភាពនៃការទិញ លក់ អចលនទ្រព្យដែលមានភាពរស់រវើក និងសកម្មជាងគេបំផុត គឺផ្តោតជាសំខាន់ទៅលើ ប្រភេទអចលនទ្រព្យលំនៅឋាន ដីធ្លី និងអចលនទ្រព្យ ក្នុងវិស័យឧស្សាហកម្ម ដូចជា ឃ្លាំងទំនិញ ឬដី សម្រាប់សាងសង់រោងចក្រជាដើម។ ប្រភេទអចលនទ្រព្យទាំងនេះ គឺជាក្រុមឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង ខ្សែច្រវាក់ផលិតកម្ម។ ផ្ទុយទៅវិញ សម្រាប់ទីផ្សារអចលនទ្រព្យប្រភេទ ពាណិជ្ជកម្មខ្នាតធំ ដូចជាមជ្ឈមណ្ឌលលក់ទំនិញ ឬ អគារពាណិជ្ជកម្មចម្រុះ នៅតែបន្តជួបប្រទះ នឹងបញ្ហាប្រឈមធំៗជាច្រើន ហើយដាច់ខាត គឺត្រូវទាមទារពេលវេលាបន្ថែមទៀត សម្រាប់ការស្តារឡើងវិញឱ្យមានលំនឹងឡើងវិញ។

 

701496265 122102533863315833 6750924455141273468 N

 

សម្រាប់លោកអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ ដូចជាដី ផ្ទះ ខុនដូ ដែលស្ថិតនៅតំបន់សក្ដានុពល និងមានតម្លៃក្រោមទីផ្សារ អាចទាក់ទងទៅកាន់ លោក ប៊ុយ សុវណ្ណារ៉ា បានតាមរយៈ Telegram៖ 070 704 070 និងលេខទូរស័ព្ទ៖ 012 277 322 ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia