ធ្លាក់ថ្លៃហើយ! ក្រុមហ៊ុនលក់រថយន្តដ៏ល្បី១ ប្រកាសលក់រថយន្តម៉ូដែលឆ្នាំ២០២៦ បញ្ចុះតម្លៃកប់
ធី ស្រីល័ក្ខMARCH 2 20267.2 K views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ប្តូររថយន្តថ្មី ឬបងប្អូនដែលដែលមានគម្រោងចង់ទិញឡានថ្មីសម្រាប់ជិះទៅលេងស្រុកថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះគឺត្រូវប៉ាន់ហើយ ខណៈពេលនេះ ក្រុមហ៊ុនលក់រថយន្ត Geely Cambodia ប្រកាសលក់រថយន្តបញ្ចុះតម្លៃកប់។

 

យោងតាមការបង្ហោះលើផេកផ្លូវការរបស់ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ពេលនេះក្រុមហ៊ុនកំពុងតែមានប្រូម៉ូសិនចុងខែ Month End Offer ដោយមានការផ្តល់ជូនយ៉ាងពិសេសសម្រាប់រថយន្តអគ្គិសនី Geely EX5 ជាមួយតម្លៃប្រូម៉ូសិនពិសេសដោយលក់ត្រឹមងតែ ២៩,៩៩៩ដុល្លារតែប៉ុណ្ណោះ ចំពោះការប្រូម៉ូសិននេះគឺមានចំនួនកំណត់ដូច្នេះបងប្អូនដែលចង់បានឡានថ្មីជិះរួសរាន់ទិញឱ្យហើយបាន។

 

អ្វីដែលកាន់តែពិសេសនោះរថយន្តមួយម៉ូដែលនេះ ជាទូទៅក្រុមហ៊ុន Geely លក់ក្នុងតម្លៃរហូតដល់ទៅ ៣៦,៩០០ដុល្លារ បើទិញពេលនេះគឺសល់ត្រឹមតែ ២៩,៩៩៩ដុល្លារប៉ុណ្ណោះ។ ចំពោះរថយន្តអគ្គិសនី Geely EX5 2026 ដំបូងបំផុតនេះ ក្រុមហ៊ុនបានសំរិតសំរាំងនូវប្រណិតភាព និងភាពល្អឥតខ្ចោះ ពិសេសមានភាពធំទូលាយ បំពាក់មកជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារជាច្រើនមិនគួរអោយជឿ ដូចជា៖សាកថ្មពេញជិះបាន 530 គីឡូម៉ែត្រ,មានកំលាំង 218ps និងកំលាងរមួលរហូតដល់320ញ៉ូតុនម៉ែត្រ,កាមេរ៉ា 540មើលដល់បាតរថយន្តនឹងមានមុខងារយ៉ាងពិសេសៗជាច្រើនទៀត។

១៩

គួរជម្រាបថា Geely ត្រូវបានចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជាតាំងពី2022 រីឯចំនួនលក់រថយន្តGeelyគឺត្រូវបានការទទួលស្គាល់លើគុណភាពជាច្រើនគ្រឿងមកហើយ ពិសេសនោះគឺម៉ូឌែលCoolray និងម៉ូឌែល Starray ដែលលេចធ្លោស្រស់ស្អាតទាំងរូបរាង មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងភាពទំនើប។ប្រសិនជាបងប្អូនចាប់អារម្មណ៍ រថយន្តអគ្គិសនី Geely EX5 2026 អាចទំនាក់ទំនង៖077 505 659 / 015 505 659៕

២០

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia