ស្ងាត់ៗ គម្រោងលំនៅឋានថ្មី ទំហំជិត ១០ ហិកតា បើកដំណើរការនៅភាគខាងត្បូងភ្នំពេញ
Bunthoeun KoemMARCH 15 20261.9 K views

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ "គម្រោងឯក" ដែលជាគម្រោងលំនៅឋានលំដាប់ខ្ពស់ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Bunly Development បានបើកដំណើរការជាផ្លូវការ។ ខណៈគម្រោងថ្មីនេះគឺមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្បែរនឹងផ្សារទំនើប អ៊ីអន មានជ័យ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាតំបន់ដ៏មានសក្ដានុពលមួយនៅភាគខាងត្បូងរាជធានីភ្នំពេញ។​

651193273 923993130268737 7203856884971979216 N

 

តាមការបញ្ជាក់ពីខាងក្រុមហ៊ុន "គម្រោងឯក" ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបជិត​ ១០ ហិកតា។ ដោយក្នុងនោះមានការសាងសង់ផ្ទះទំនើបៗជាច្រើនប្រភេទដូចជា៖  វីឡាឯក, វីឡាកិត្យា, វីឡាឆ្នើម, វីឡាឆ្នើមប្រ៊ីស្ទីក, វីឡាភ្លោះ និងផ្ទះអាជីវកម្មជាដើម។ យ៉ាងផ្ទៃដី ៣០ ភាគរយនៃគម្រោង ក្រុមហ៊ុនបានទុកសម្រាប់បង្កើតនូវតំបន់ពាណិជ្ជកម្មសំខាន់ៗរួមមាន៖ អាគារការិយាល័យជួល, ហាងទំនិញនិងភោជនីយដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែលនេះជាទីកនែ្លងចាំបាច់និងផ្តល់ភាពងាយស្រួលដល់ម្ចាស់គេហដ្ជានផ្ទាល់ នេះជាភាពរស់នៅដ៏សម្បូរបែបដែលយើងចង់ផ្តល់ជូនដល់អតិថិជន(អ្នករស់នៅ)។

 

សូមជម្រាបដែរថា ក្រុមហ៊ុន Bunly Development ត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍លំនៅឋានតាំងពីឆ្នាំ២០១៩ មកម៉្លេះ ដោយគម្រោងលំនៅឋានដំបូង និងធំជាងគេរបស់ខ្លួន គឺមានទីតាំងស្ថិតនៅតំបន់ចំការដូង ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

 

ក្នុងនោះដែរ សម្រាប់លោកអ្នកដែលចង់បានផ្ទះដែលមានគុណភាព ការរចនាម៉ូដបែបទំនើប ទាន់សម័យ និងមានភាពច្នៃប្រឌិតខ្ពស់ និងស្ថិតនៅទីតាំងសន្ដានុពល ប៉ែកខាងត្បូងរាជធានីភ្នំពេញ អាចសម្លឹងមើលផ្ទះក្នុងគម្រោងឯកបាន។ ព័ត៌មានបន្ថែមសូមទាក់ទងសាកសួរព័ត៌មានពីក្រុមការងារផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 061 29 3333

 

Photo 2026 03 14 16 26 04

650981429 923993280268722 459121072972647792 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia