រដ្ឋបាលរាជធានី-ខេត្តចំនួន១០ នេះបានពិនិត្យ និងសម្រេចចុះបញ្ជីគម្រោងវិនិយោគមានទុនសមមូល ៥លានដុល្លារចុះក្រោម
Bunthoeun KoemFEBRUARY 20 20268 views

គិតត្រឹមឆ្នាំ២០២៥ មានរដ្ឋបាលរាជធានី-ខេត្តចំនួន១០ បានពិនិត្យ និងសម្រេចចុះបញ្ជីគម្រោងវិនិយោគមានទុនសមមូល ៥លានដុល្លារ ចុះក្រោម។ នេះបើយោងតាមការចេញផ្សាយដោយឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខ ឧនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ ដោយរាជធានី-ខេត្ដទាំងនោះរួមមាន៖

 

១. រាជធានីភ្នំពេញ មាន ៤៤ គម្រោង

 ២. ខេត្ដកណ្ដាល មាន ៥៤ គម្រោង

៣. ខេត្ដកំពង់ធំ មាន ១ គម្រោង

៤. ខេត្ដកំពង់ស្ពឺ មាន ១២៣ គម្រោង

៥. ខេត្ដកោះកុង មាន ១ គម្រោង

៦. ខេត្ដតាកែវ មាន  ៤៧ គម្រោង

៧. ខេត្ដត្បូងឃ្មុំ មាន ២ គម្រោង

៨. ខេត្ដព្រះសីហនុ មាន ៦ គម្រោង

៩. ខេត្ដមណ្ឌលគិរី មាន ១ គម្រោង

១០. ខេត្ដស្វាយរៀង មាន ៦ គម្រោង

 

សូមបញ្ជាក់ផងដែរថា គម្រោងសរុប ២៨៥ គម្រោងនេះ មានដើមទុនវិនិយោគសរុប ៩៥៨ ១០៨ ៤៤៦ ដុល្លារ និងបង្កើតឱកាសការងារបាន ១៣៤ ៨៦០ កន្លែង៕

 

637885895 1469058507913176 466670781167273162 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia