មានផលិតផលល្អ ចង់ដាក់នៅផ្សារទំនើបនិងម៉ាត អាចដាក់បានស្រួលៗ ឱ្យតែគ្រប់លក្ខខណ្ឌទាំង ៤ ចំណុចនេះ
ធី ស្រីល័ក្ខFEBRUARY 28 2023717 views

បច្ចុប្បន្នមានផលិតផលខ្មែរជាច្រើនបាននឹងកំពុងតែបោះជំហានយ៉ាងលេចធ្លោទៅក្នុងម៉ាត និងផ្សារទំនើបធំៗ ដែលមានទាំងសម្ភារប្រើប្រាស់ ក៏ដូចជាគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ហើយក្នុងនោះដែរក៏នៅមានផលិតផលខ្មែរមួយចំនួនទៀតនៅមិនទាន់បានឈានទៅដល់ចំណុចមួយនោះនៅឡើយដែរ នេះអាចមកពីអាជីវកម្មរបស់គាត់នៅមិនទាន់ត្រឹមត្រូវទៅតាមការចង់បានរបស់ផ្សារទំនើបក៏ដូចជាម៉ាត។ហេតុនេះហើយនៅក្នុងថ្ងៃនេះ Business Cambodia សូមធ្វើការលើកយកនូវចំណុច ៥​សំខាន់ៗ ដែលជួយឱ្យផលិតផលខ្មែរអាចមានឱកាសចូលលក់នៅក្នុងម៉ាត និងផ្សារទំនើបបានយ៉ាងងាយស្រួលបំផុត ចំណុចទាំងនោះរួមមាន ៖

១.រៀបចំឱ្យត្រូវស្តង់ដារ

ភាពចាំបាច់បំផុតដែលអាចធ្វើឱ្យផលិតផលមានការគាំទ្រ និងមានការប្រើប្រាស់ច្រើនបំផុតនោះគឺការរៀបចំឱ្យត្រឹមត្រូវទៅតាមស្តង់ដារ ជាពិសេសប្រសិនបើមានបំណងចង់យកទៅដាក់ក្នុងម៉ាត និងផ្សារទំនើបរឹតតែត្រូវការ ភាពឥតខ្ចោះនៃការផលិត ទាំងគ្រឿងផ្សំ ការវេចខ្ចប់ ក៏ដូចជារស់ជាតិជាដើម សុទ្ធតែត្រូវការឱ្យមានការរៀបចំយ៉ាងត្រឹមត្រូវ នោះទើបអាចមានឱកាសច្រើនដើម្បីដាក់លក់នៅតាមកន្លែងធំៗបាន។ហេតុនេះបើបងប្អូនដែលមានបំណងផលិតដើម្បីសម្រាប់ការដាក់លក់នៅតាមកន្លែងធំៗគួរតែគិតគូរទៅលើចំណុចនេះឱ្យបានច្រើនបន្តិចទើបជាការប្រសើរ។

277512473 2558167920984526 7328047285485249755 N

២.ចុះបញ្ជីពាក់ព័ន្ធឱ្យត្រឹមត្រូវ

ក្រោយពីការរៀបចំឱ្យត្រូវតាមស្តង់ដារហើយនោះ ដើម្បីឱ្យអាជីវកម្មមួយអាចឈរជើងបានយូរ និងស្របទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែមានការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ដែលមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត។ត្រង់ចំណុចនេះចង់បញ្ជាក់ម្ចាស់អាជីវកម្មឱ្យបានដឹងផងដែរថា ដើម្បីឱ្យផលិតផលយើងអាចបោះជំហានទៅទីខ្ពស់បានទាំងការលក់នៅផ្សារទំនើបធំៗហើយនោះ ប្រសិនបើយើងមានការចុះបញ្ជីបានត្រឹមត្រូវវាអាចជាឱកាសក្នុងការនាំផលិតផលបងប្អូនទៅក្រៅប្រទេសថែមទៀតផង។

៣.ពន្យល់ពីគោលបំណងនៃផលិតផល

ដំណាក់កាលនេះជាដំណាក់ការចរចា ម្ចាស់ផលិតផលចាំបាច់ត្រូវពន្យល់ពីគោលបំណងទៅកាន់ផ្សារទំនើបជាចាំបាច់ ដោយត្រូវបង្ហាញឱ្យឃើញថាផលិតផលនេះនឹងផ្តល់ផលប្រយោជន៍អ្វីសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាចូលរួមចំណែកអ្វីខ្លះទៅដល់សង្គម ដូចជាការផ្តលើការងារសម្រាប់ប្រជាជនតាមសហគមន៍ ការលើកស្ទួយផលិតផលជាតិ ការគាំទ្រឱ្យមានភាពច្នៃប្រឌិតក្នុងសង្គម ក៏ដូចជាលើកកម្ពស់ឱ្យមានសគ្រិនភាពក្នុងប្រទសឱ្យកាន់តែមានភាពប្រសើរឡើងជាដើម។

ការផលិតរបស់បាន មិនមែនគ្រាន់ផលិតឱ្យតែបានៗនោះទេ ប៉ុន្តែបើយើងចង់ឈរបានរឹងមាំ និងមានទីផ្សារច្រើន ត្រូវតែជាមនុស្សដែលពូកែចចានោះទើបមានឱកាសខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ជាពិសេសការលក់នៅផ្សារទំនើប។

Project Image Header 191197eac237dcd338fb70516d5ecab9

៤.សិក្សាពីការចង់បានរបស់ផ្សារទំនើបនិងម៉ាត

ការចាំបាច់មួយទៀតនោះគឺ ការសិក្សាពីតម្រូវការ និងការចង់បានរបស់ដៃគូសហការរបស់យើង ដែលជាផ្សារទំនើប និងម៉ាតផ្ទាល់តែម្តង។បើយើងគ្រាន់តែចង់លក់ឱ្យបានៗហើយទៅចរចាឱ្យតែរួច ដោយមិនបានគិតពីភាពចង់បានរបស់ដៃគូក៏មិនកើតដែរ ព្រោះវាជាការចរចាដែលខុសគោលដៅ ហេតុនេះបើបងប្អូនមានបំណងចង់យកផលិតផល ឬទំនិញដែលផលិតបានទៅលក់ក្នុងផ្សារទំនើបបាន គឺត្រូវតែសិក្សាឱ្យបានច្បាស់ពីតម្រូវការ ការចង់បាន និងល័ក្ខខណ្ឌមួយចំនួនពីដៃគូសហការជាមុនសិន៕

អត្ថបទដោយ៖សម្បតិ្ត សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia