គាំទ្រ ផលិតផលក្នុងស្រុក! ផលិតផលខ្មែរនឹងមានលក់ក្នុងពិរព័ណ៍តាមផ្សារទំនើបម៉ាក្រូទាំង៣សាខា រយៈពេល១៦ថ្ងៃ
ធី ស្រីល័ក្ខJULY 16 2024300 views

ដើម្បីជាការលើកស្ទួយទៅដល់ផលិតផលខ្មែរ ក៏ដូចជាចង់ជួយលក់កសិផលខ្មែរ នាពេលនេះសហគ្រិនខ្មែរនិងផ្សារទំនើបម៉ាក្រូ បានចាប់ដៃគ្នាដើម្បីរៀបចំពិព័រណ៍ផលិតផលខ្មែរ ដូច្នេះសូមបងប្អូនទាំងអស់គ្នាជួយទៅទិញនៅផលិតផលខ្មែរយើងផងណា។

ចំពោះការពិព័រណ៍ផលិតផលខ្មែរនេះដែរ គឹមានរយៈពេល២សប្តាហ៍ពេញដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើបម៉ាក្រូទាំង៣ទីតាំង សែនសុខ សៀមរាប ជ្រោយចង្វារ។

យ៉ាងណាមិញ នៅក្នុងការពិព័រណ៍បង្ហាញផលិតផលខ្មែរនេះគឺស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក រួមមានគ្រឿងទេសរបស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករនិងវត្ថុអនុស្សាវរីយ៍ផងដែរ។

គួរបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរសូមនាំគ្នាចូលរួមឱ្យបានច្រើនកុះករ ហើយបើចង់ជួយកសិករសូមកុំភ្លេចទៅជួយទិញពួកគាត់ផងព្រោះផលិតផលនៅក្នុងស្រុកយើងសុទ្ធសឹងតែមានគុណភាព។ មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលបានជាវផលិតផលក្នុងស្រុកក៏អាចមានឱកាសឈ្នះរង្វាន់ផងដែរ៕

57

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia