អស្ចារ្យខ្លាំង! កន្លាស់អាវពេជ្រដែលរំលឹកទៅដល់ខួបអាពាហ៍ពិពាហ៍ ១ឆ្នាំ របស់ខ្សែរាជវង្សខ្មែរ មានបង្កប់អត្ថន័យយ៉ាងខ្លាំង
ធី ស្រីល័ក្ខ•NOVEMBER 17 2026•24 views

អស្ចារ្យខ្លាំងមែនទែន កន្លាស់អាវពេជ្រដែលរំលឹកទៅដល់ខួបអាពាហ៍ពិពាហ៍ ១ឆ្នាំ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈន់ គឺមានបង្កប់អត្ថន័យយ៉ាងខ្លាំង ខណៈដែលកន្លាស់អាវពេជ្រនេះ គឺជាការរំលឹកទៅដល់ព្រះមហាម្កុដពេជ្រដ៏អស្ចារ្យបំផុតរបស់ព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្នសិរីវឌ្ឍនា ដែលព្រះមហាម្កុដពេជ្រដ៏អស្ចា្យនេះបានបាត់បង់អស់រយៈពេលជាង ៥០ឆ្នាំមកហើយ។

 

កាលពីអំឡុងឆ្នាំ ២០២៥ កន្លងទៅនេះ នៅថ្ងៃអវាហវិវាហមង្គលរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា និងលោកអ៊ឹង ស៊ីវឈន់ បានក្លាយជាអាពាហ៍ពិពាហ៍ដ៏លេចធ្លោប្រចាំឆ្នាំហើយអ្វីដែលធ្វើឲ្យប្រជាជនខ្មែរកាន់តែមានអារម្មណ៍រំភើបនិងមោទនភាពជាទីបំផុតនោះ ព្រោះតែម្កុដពេជ្រដ៏ស្រស់ស្អាតដែលព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា បានយកក្រងម្កុដនៅថ្ងៃអវាហវិវាហមង្គល នោះ គឺបានយកលំនាំតាមមហាម្កុដពេជ្រដ៏អស្ចារ្យបំផុតរបស់សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្នសិរីវឌ្ឍនាដែលជាព្រះនត្តាទួតរបស់ព្រះអង្គ។ 

 

ជាមួយគ្នានោះដែរ ដើម្បីរំលឹកទៅដល់ថ្ងៃវិវាហមង្គល១ឆ្នាំ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា និងលោកអ៊ឹង ស៊ីវឈន ហាងពេជ្រ Princess Alanka ដែលជាហាងពេជ្រមួយរបស់កូនខ្មែរ បានបង្កើតនូវគ្រឿងអលង្ការពេជ្រដ៏ពិសេសបំផុតចំនួន ១គូនោះគឺ កន្លាស់អាវពេជ្រ និងឡេវដៃ Cufflink ដែលគ្រឿងអលង្ការ ២នេះមានអត្ថន័យជ្រាលជ្រៅខ្លាំងបំផុតសម្រាប់គូស្នេហ៍ និងជាការរំលឹកនូវអនុស្សាវរីយ៍ ១ឆ្នាំនៃខួបអាពាហ៍ពិពាហ៍របស់ទ្រង់ផងដែរ។

2026 11 17 16.01.30

ដោយកន្លាស់អាវពេជ្រ ត្រូវបានប្រើប្រាស់ផ្ទាល់សម្រាប់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់ សូរិយា ដោយត្រូវបានតម្លើងនិងរចនាម៉ូដយកលំនាំចេញពីទម្រង់នៃមកុដពេជ្ររបស់ទ្រង់ហើយម៉ូដនៃកន្លាស់នេះបានលាយបញ្ចូលជាមួយក្បាច់ខ្មែរនិងម៉ូដសម័យ Art Deco បែកអឺរ៉ុបស្រស់ស្អាតទាក់ទាញភ្នែកខ្លាំងមែនទែន។

2026 11 17 16.01.11

មិនតែប៉ុណ្ណោះសម្រាប់អត្ថន័យរបស់កន្លាស់អាវពេជ្រនេះ ត្រូវបានរចនាឡើងជាខ្សែរត់មកចងភ្ជាប់គ្នាបង្កើតចេញបានជាខ្សែបីដែលប្រៀបបានដូចជាក្រុមគ្រួសារមួយដែលអ្នកទាំងពីរបានកសាងឡើងជាមួយគ្នាបង្កើតជាបុត្រាបុត្រីនាពេលអនាគត ហើយនៅត្រង់ពាក់កណ្តាលបេះដូងទាំងពីរឱបក្រសោបពេជ្រមួយគ្រាប់នៅចំកណ្តាលគឺជាសេចក្តីស្រលាញ់ដែលមានអត្ថន័យដូចគ្នាជាមួយខ្សែរទាំង៣។ អ្វីដែលផ្តោតបំផុត កន្លាស់ពេជ្រនេះ​ គឺជារឿងរ៉ាងស្នេហារបស់លោកទាំងពីរព្រោះនៅចំកណ្តាលជា កែវភ្នែក តំណាងឲ្យចក្ខុវិស័យរួមគ្នារបស់លោកទាំងពីរដែលសម្លឹងទៅរកអនាគតតែមួយ ចំណែកខ្សែកោងសងខាងទាំងបួនប្រៀបបានដូចជាកំផែងការពារដែលលោកទាំងពីរការពារនិងថែរក្សាគ្រួសារមួយនេះដោយកន្លាស់អាវមួយនេះត្រូវបានដាំពេជ្រសរុប ៣០ ការ៉ាត់។

2026 11 17 16.01.25

លើសពីនេះទៅទៀត បើយើងក្រឡេកទៅមើលឡេវ Cufflink របស់លោក អ៊ឹង ស៊ីវឈន់ វិញក៏មានអត្ថន័យដូចទៅនឹងកន្លាស់អាវពេជ្រដែរ ដោយគ្រាន់តែហាងពេជ្រ Princess Alanka ធ្វើម៉ូដបែបសាមញ្ញដើម្បីសក្តិសមជាមួយបុរសដែលពេជ្រអមសងខាងឆ្វេងស្តាំគឺជា ព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្តម ពង្ស់សូរិយា និងព្រះស្វាមីរបស់លោកចំណែកឯពេជ្រខាងលើនិងខាងក្រោមគឺមានន័យដូចទៅនឹងខ្សែកោងទាំងបួនរបស់កន្លាស់អាវ និងចុងក្រោយពេជ្រមួយគ្រាប់ចំកណ្តាលគឺមានន័យដូចទៅនឹងគ្រាប់កណ្តាលរបស់កន្លាស់។

2026 11 17 16.01.20

គួរជម្រាបថា ហាងពេជ្រ Princess Alanka គឺជាហាងពេជ្រដ៏លេចធ្លោមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិនិងអន្តរជាតិ មិនតែប៉ុណ្ណោះគ្រឿងអលង្ការពេជ្រគឺគុណភាពខ្ពស់ ម៉ូដទាន់សម័យ និងមានការធានាត្រឹមត្រូវនៅ ហាងពេជ្រ Princess Alanka ស័ក្តិសមឥតខ្ចោះសម្រាប់ការតុបតែងខ្លួន ឬធ្វើជាកាដូដ៏មានតម្លៃបំផុត។ Join Telegram: https://t.me/princessalanka ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia