ត្រៀមលុយ! រថយន្ត Ford ឆ្នាំ ២០២៦ ផលិតនៅកម្ពុជាមួយម៉ូឌែលនេះ ប្រកាសចុះតម្លៃខ្ទង់ពាន់
ធី ស្រីល័ក្ខJUNE 10 20267 K views

សម្រាប់បងប្អូនដែលស្រលាញ់រថយន្តអាមេរិក ជាពិសេសនោះអ្នកដែលចូលចិត្តប្រភេទរថយន្តលក្ខណៈគ្រួសារ មាឌធំ កម្លាំងមាំ មាឌឌាំង អាចជិះគ្នាបានច្រើនអ្នក ដឹងតែពេញចិត្តស្តូកហើយ ខណៈឥលូវនេះ Ford Cambodia ចាប់ផ្តើមបញ្ចេញតម្លៃថ្មីលើម៉ូដែលរថយន្ត ខ្លាញ់គោ 𝐅𝐎𝐑𝐃 𝐓𝐄𝐑𝐑𝐈𝐓𝐎𝐑𝐘 𝟐𝟎𝟐𝟔ជាមួយរូបរាងមាំខ្លាំង ហើយបើនិយាយអំពីតម្លៃវិញគឺត្រឹមតែ ៣៨,៩០០ដុល្លារប៉ុណ្ណោះ។

 

បើនិយាយអំពីរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៦ នេះដែរ ត្រូវបានរចនាម៉ូដមានរូបរាងស្អាតខ្លាំង ជាប្រភេទម៉ាស៊ីនសាំង មានបំពាក់កាមេរ៉ា៣៦០ ដឺក្រេជួយ​សម្រួល​ដល់​ការ​ចត​រថយន្តនិង​ការ​បើកបរ​ក្នុង​ទីតាំង​ចង្អៀត មានចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្តិ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី, ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging) ដែលរថយន្តស៊េរីឆ្នាំ២០២៦ នេះ គឺដូរពូកស្បែកមកជាពណ៌ការ៉ុត ដែលប្រើប្រាស់ដោយចង្កៀង LED ផងដែរ។

៣២

Ford Territory 2026 គឺជារថយន្តដែលតម្លើងនៅក្នុងស្រុក ហើយតម្លៃថ្មី ៣៨,៩០០ដុល្លារ គឺតម្លៃល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលកំពុងរកទិញឡានខ្លាញ់គោជិះ ឬចង់បានឡានជិះលក្ខណៈគ្រួសារព្រោះជារថយន្ត SUV 5 កៅអីដែលរចនាឡើងយ៉ាងផ្ចិតផ្ចង់ ជាមួយនឹងរូបរាងដ៏ទាក់ទាញ និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ដែលធ្វើអោយរថយន្តនេះទទួលបានការគាំទ្រ និងលក់ដាច់ខ្លាំងបំផុត។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 l 016 333 785 ។

4263db08 E80d 45a9 Bdfc 82420eb1c1c6.jpg

គួរបញ្ជាក់ផងដែរ​ថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់​ផលិតកម្ម​ ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿង​បង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia