តម្លៃថ្មីរបស់ Toyota Cambodia នឹងឲ្យប្រជាជនកម្ពុជាកាន់ងាយស្រួលលើការប្រើប្រាស់រថយន្តថ្មី
ធី ស្រីល័ក្ខMAY 15 20262.2 K views

នេះជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកស្រឡាញ់រថយន្តមាំ ធន់ ព្រោះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសជាផ្លូវការនូវការកែសម្រួលតម្លៃលក់ថ្មីទៅលើរថយន្តចំនួន ៤ ម៉ូដែល ដែលកំពុងទទួលបានការគាំទ្រខ្លាំងបំផុតលើទីផ្សារហើយការផ្លាស់ប្តូរតម្លៃនេះ គឺជាឱកាសមាសសម្រាប់អតិថិជនដែលកំពុងសម្លឹងមើលការប្តូររថយន្តថ្មី ជាមួយនឹងគុណភាព និងតម្លៃកាន់តែពិសេសជាងមុន។

 

ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា ការប្រែសម្រួលតម្លៃថ្មីនេះគឺដើម្បីអបអរខួប ៣៣ឆ្នាំ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូច្នេះទើបក្រុមហ៊ុនបានដាក់ចេញនូវគោលដៅថ្មីដើម្បីអាចចូលរួមជាចំណែកមួយនៃការអភិវឌ្ឍសង្គមជាតិកម្ពុជាផងដែរ។ ជាមួយគ្នានោះ សម្រាប់រថយន្តដែលក្រុមហ៊ុនបានប្រកាសកែសម្រួលតម្លៃថ្មីនោះមានដូចជា៖

 

. Toyota Raize តម្លៃថ្មី ២៣,៩០០ ដុល្លារ

. Toyota Wigo តម្លៃថ្មី ១៥,៩០០ ដុល្លារ

. Toyota Veloz តម្លៃថ្មី ២៩,៩០០ ដុល្លារ

. Toyota Yaris Cross តម្លៃថ្មី ២៩,៩០០ ដុល្លារ Toyota Yaris Cross HEV តម្លៃថ្មី ៣៦,៩០០ ដុល្លារ ។

3

2

4

អ្វីដែលគួរឱ្យសរសើរនោះ ការកែសម្រួលតម្លៃថ្មីនេះ គឺក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) មិនមែនជាការកែសម្រួលតម្លៃរយៈពេលខ្លីទេ តែជាការប្តេជ្ញារយៈពេលវែងសម្រាប់ប្រទេសកម្ពុជា។ 

65

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅតែប្តេជ្ញារក្សា នូវគុណភាព ភាពធន់ សុវត្ថិភាព តម្លៃលក់ចេញ និងសេវាកម្មដែលអតិថិជនទុកចិត្ត បន្តទៅមុខយូរអង្វែង។ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ក៏សូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែទុកចិត្ត និងគាំទ្រក្រុមក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះក្រុមហ៊ុននឹងនៅតែបន្តប្រឹងប្រែងដើម្បីក្លាយខ្លួនជា "ម៉ាកយីហោជាតិរបស់ប្រទេសកម្ពុជា"។

 

គួរជម្រាបថា ប្រសិនជាបងប្អូនចង់បានព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកលក់អនឡាញ ដែលមានដូចខាងក្រោមនេះ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 /𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑

📍សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓

📍សាខាទួលសង្កែ៖​ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏

📍សាខាមានជ័យ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗

📍សាខាខេត្តសៀមរាប៖​ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕

📍សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏

📍សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟎𝟒𝟗

📍ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕

ឬ គេហទំព័រ តូយ៉ូតា (ខេមបូឌា) ដែលមាន ៣ ភាសា ៖ 

-គេហទំព័រ Toyota Cambodia ភាសាខ្មែរ

-គេហទំព័រ Toyota Cambodia ភាសាអគ្លេស

-គេហទំព័រ Toyota Cambodia ភាសាចិន

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia