មិនធម្មតា! មកដឹងពីតម្លៃសិក្សានៃសាលាអន្តរជាតិល្បីៗទាំង ៣របស់កូនក្មេង ដែលមានតម្លៃខ្ពស់ នៅរាជធានីភ្នំពេញ
ធី ស្រីល័ក្ខ•OCTOBER 19 2026•3.3 K views

ការវិនិយោគលើការអប់រំកុមារតូចៗ គឺជាគ្រឹះដ៏សំខាន់បំផុតមួយសម្រាប់មាតាបិតាសម័យថ្មី ហើយនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ជម្រើសសាលារៀនអន្តរជាតិកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងកម្រិតស្តង់ដារអប់រំខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងបរិយាកាសសិក្សាលំដាប់ថ្នាក់ពិភពលោកផងដែរ។ ខាងក្រោមនេះ គឺជាសាលាអន្តរជាតិ មានតម្លៃថ្លៃៗរបស់កូនក្មេង ចំនួន៣ន្លែងនៅភ្នំពេញ ដែលរាប់ថាជាសាលាមានកេរ្តិ៍ឈ្មោះនិងគុណភាពខ្ពស់៖

 

១.សាលាមតេ្តយ្យអន្តរជាតិ អូរ៉េន ក្រាស-Orange Crest Preschool៖ គឺជាសាលាមត្តេយ្យអន្តរជាតិដ៏ល្បីមួយនៅភ្នំពេញ ដែលសាលាមួយនេះបានបង្កើតឡើងក្នុងគោលបំណងកសាងចរិតលក្ខណៈរបស់កុមារតូច ឱ្យមានភាពក្លាហាន ចិត្តល្អ និងភាពស្មោះត្រង់ ដើម្បីភាពជោគជ័យពេញមួយជីវិត និងការរួមចំណែកក្នុងសង្គម។ នៅ Orange Crest មានកម្មវិធីសិក្សានិងអប់រំរបស់ចក្រភពអង់គ្លេស និងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ១៨ខែ ដែលតម្លៃខ្ពស់បំផុតក្នុងសេវាកម្ម សម្រាប់មុនមត្តេយ្យសិក្សាគឺចន្លោះខ្ទង់ ៥៩០០ដុល្លារក្នុង១ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 092 88 96 99។

650133355 122174201876873382 4113281649983443370 N

២.សាលាវេស្ទើនអន្តរជាតិ: គឺសាលាដ៏ល្បីមួយនៅភ្នំពេញដែលទទួលបានកសាងទំនុកចិត្តពីមាតាបិតា និងអ្នកអាណាព្យាបាលយ៉ាងច្រើនកុះករ តាមរយៈការបន្តអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងបរិយាកាសសិក្សា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា សង្គម និងតម្រូវការនៃទីផ្សារការងារនាពេលអនាគត។ នៅសាលាវេស្ទើនអន្តរជាតិ ផ្តោតសំខាន់រួមមានការពង្រឹងជំនាញភាសាខ្មែរ និងភាសាអង់គ្លេស ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន កម្មវិធី Robotics, STEAM, សិល្បៈ តន្ត្រី កីឡា ការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ កម្មវិធីសហគមន៍ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំផងដែរ។ សាលាក៏មានចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ឯណោះ បើនិយាយពីតម្លៃវិញសម្រាប់ថ្នាក់ទីមត្តេយ្យ N-K3 ចន្លោះចាប់ពី ២,០០០ដុល្លារ រហូតដល់ ២,៥០០ដុល្លារ ទៅតាមម៉ោងសិក្សា។ ព័ត៌មានបន្ថែម ទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ 092 388 309។

836469563 1607329268106133 34397483363221334 N

៣. សាលាហ៊្វូតព្រីនអន្តរជាតិ៖ គឺជាសាលាដ៏ល្បីមួយដែលមានផ្តល់ជូនកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ និងរៀបចំឡើងដើម្បីកសាងមូលដ្ឋានចំណេះដឹងដ៏រឹងមាំសម្រាប់កុមារ និងត្រៀមរៀបចំពួកគេសម្រាប់ភាពជោគជ័យនាពេលអនាគត។ សាលាប្រើប្រាស់កម្មវិធីសិក្សាកុមារតូចអន្តរជាតិ International Early Years Curriculum (IEYC) សម្រាប់កុមារតូច និង កម្មវិធីសិក្សាអន្ដរជាតិខេមប្រ៊ីជ Cambridge International ចាប់ពីថ្នាក់បឋមសិក្សារហូតដល់មធ្យមសិក្សា រួមទាំងការប្រឡងសញ្ញាបត្រ Cambridge International IGCSE, AS & A Levels។ បើនិយាយអំពីតម្លៃវិញ ចំពោះថ្នាក់ Nursery-Pre K2 កន្លះថ្ងៃតម្លៃប្រចាំឆ្នាំ ២,៧៩៥ ដុល្លារ ចំណែកថ្នាក់ Nursey-Kindy ពេញម៉ោងតម្លៃប្រចាំឆ្នាំ ៤,៦៩៥ដុល្លារ ប្រសិនជាមាតិបិតាសិស្សចុះឈ្មោះនាពេលនេះសាលាក៏មានការបញ្ចុះតម្លៃផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀន ទូរសព្ទ/តេឡេក្រាម៖ 087 78 85 63 អ៊ីមែល៖ admission@footprintsschool.edu.kh ៕

772656077 1755267119012375 6469921653099682806 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia