រូបរាងកាន់តែកាច! តស់ មកដឹងពីលក្ខណៈពិសេសនិងតម្លៃរថយន្ត Prius ស៊េរីឆ្នាំ២០២៤ ខណៈល្បីថាសន្សំសំចៃខ្ពស់
ធី ស្រីល័ក្ខFEBRUARY 6 20261.2 K views

ជាការពិតណាស់ Pruis គឺជាគំរូរថយន្តមួយម៉ូឌែលដែលបានឆក់យកបេះដូងប្រជាជនខ្មែរជាច្រើនជំនាន់មកហើយ មូលហេតុគឺដោយសារតែរថយន្តនេះមានភាពសន្សំសំចៃខ្លាំង តម្លៃសមរម្យ ចំណែកគ្រឿងបន្លាស់ក៏ថោក និងងាយស្រួលផ្លាស់ប្តូរ​ថែមទៀត ខណៈបងប្អូនមានលុយត្រឹមតែ១ម៉ឺនដុល្លារអីក៏អាចជិះបានដែរ ។

 

ជាមួយគ្នានោះដែរ ដោយសារតែវាជាប្រភេទរថយន្តស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ច្រើន ក៏មានបងប្អូនមួយចំនួនតែងតែមានច្ងល់ថាតើនៅពេលនេះតម្លៃរថយន្ត Prius ស៊េរីឆ្នាំ២០២៤ មានតម្លៃប៉ុណ្ណាទៅ ខណៈល្បីថា Prius ឆ្នាំ២០២៤ នេះមានបំពាក់ទៅដោយបច្ចេកវិទ្យាថ្មី រូបរាងក៏កាចហើយស្អាតខ្លាំងដែលជាហេតុហេ្វនៗមួយចំនួនតែងតែហៅថា រថយន្តកូនកាត់ Tesla។ ហើយនាពេលបច្ចុប្បន្ននេះ តម្លៃរថយន្ត Prius ស៊េរីឆ្នាំ២០២៤ គឺលក់ក្នុងតម្លៃ ៥៥,៨៣៣ដុល្លារនៅខ្មែរ។

៤៩

យ៉ាងណាមិញ បើនិយាយអំពីលក្ខណៈពិសេសរបស់ Pruis 2024 ត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0-liter Plug-in Hybrid កម្លាំង 150 សេះ ជាមួយនឹងម៉ូទ័រអេឡិចត្រិច 161 សេះ និងកម្លាំងបង្វិល 188 Nm ។ វាក៏មានថាមពលថ្ម 13.6 kWh ដែលផ្តល់ចម្ងាយ 70 គីឡូម៉ែត្រលើការសាកម្តង ខណៈ XSE និង XSE Premium មានចម្ងាយ 63 គីឡូម៉ែត្រ។​

៥០

គួរបញ្ជាក់ថា Toyota Prius 2024 ខាងលើនេះវានៅមានចំណុចពិសេសជាច្រើនទៀត តើទាំងអស់គ្នា យល់ឃើញយ៉ាងណាដែរចំពោះម៉ូឌែលថ្មី Toyota Prius 2024 ម៉ូឌែលមួយនេះ នៅក្នុងនោះដែរ សម្រាប់បងប្អូនចង់ទិញរថយន្ត Prius 2024 ឬចង់បានព័ត៌មានលំអិតផ្សេងៗពីលក្ខណៈពិសេសរបស់វាបងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 061 288 687 ឬអាចឆាតទៅកាន់ផេកផ្លូវការរបស់ Auto US Direct Cambodia បានផងដែរ៕

E5a9ff5c F80f 4a43 8274 2e0bd5dd382d

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia