ខណ្ឌកំបូលមានភូមិសាស្ដ្រស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ បច្ចុប្បន្នខណ្ឌមួយនេះបានក្លាយជាតំបន់ដែលមានការអភិវឌ្ឍន៍ឥតឈប់ឈរ ជាពិសេសគឺវិស័យលំនៅឋាន វិស័យពាណិជ្ជកម្ម និងអនុវិស័យឧស្សាហកម្មជាដើម ដែលធ្វើឱ្យតម្លៃដីកើនឡើងគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះគិតមកដល់ឆ្នាំ២០២៣នេះ តើហាងឆេងដីបានកើនឡើងតម្លៃដល់ណាហើយ?
យោងតាមការវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA បានបង្ហាញថា តម្លៃដីធ្លីនៅក្នុងខណ្ឌកំបូល គឺមានដូចខាងក្រោម៖
- សង្កាត់កន្ទោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣០០ ដុល្លារទៅ ១,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៨០ ដុល្លារទៅ ២៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ឪឡោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៦០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤០ ដុល្លារទៅ ១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ស្នោរ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១២០ ដុល្លារទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០ ដុល្លារទៅ ១២០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ភ្លើងឆេះរទេះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៩០ ដុល្លារទៅ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១០០ ដុល្លារទៅ ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់បឹងធំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៨០ ដុល្លារទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥០ ដុល្លារទៅ ១៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ប្រទះឡាង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥០ ដុល្លារទៅ ២៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ ដុល្លារទៅ ១៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ៕


