ក្រោយអគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជា បានធ្វើការកែសម្រួលនូវអត្រាពន្ធគយ នាំចូលលើមុខទំនិញមួយចំនួនរួមមាន៖ ឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា និងរថយន្តអគ្គិសនី។ ឆ្លើយតបទៅនឹងការបញ្ចុះតម្លៃពន្ធនាំចូលលើរថយន្ដអគ្គិសនីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះដែរ ក្រុមហ៊ុន Jetour ដែលជាក្រុមហ៊ុនឡានអគ្គិសនីដ៏ល្បីមួយ ក៏បានសម្រេចកែតម្រូវតម្លៃលក់រថយន្ដរបស់ខ្លួនលើម៉ូដែលចំនួន ៣ ផងដែរ។
ជាមួយគ្នានោះដែរ ការប្រកាសតម្លៃថ្មីនេះ នឹងផ្តល់ជូនសម្រាប់គ្រប់អតិថិជនដែលបានកក់ និងមានគម្រោងក្នុងការកក់រថយន្តម៉ូឌែលទាំង៣ ដូចខាងក្រោម។
១. JETOUR T1 PHEV (2WD) ៣៦,៥០០ ដុល្លារ
២. JETOUR T2 PHEV (2WD) ៤១,៩០០ ដុល្លារ
៣. JETOUR T2 PHEV (4WD) ៤៦,៨០០ ដុល្លារ
យ៉ាងណាមិញ តម្លៃដ៏អស្ចារ្យថ្មីនេះ ក្រុមហ៊ុនក៏បានប្រកាសធានាយ៉ាងមុតមាំនូវការរក្សាគុណភាព និងសេវាកម្មដ៏ល្អនេះគឺជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ជូនតម្លៃល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។ សម្រាប់អតិថិជនដែលបានកក់រួចរាល់ សូមធ្វើការទាក់ទងផ្នែកលក់ដែលលោកអ្នកបានទំនាក់ទំនង ដើម្បីមកទទួលរថយន្ត។ សម្រាប់ព័ត៌មានបន្ថែម៖ 017 713 713។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KNN CAMBODIA គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសិទិ្ធលក់ ចែកចាយ និងផ្សព្វផ្សាយផ្តាច់មុខនូវផលិតផល គ្រឿងបន្លាស់ និងម៉ាក់សញ្ញារបស់ JETOUR ក្នុងព្រះជាណាចក្រកម្ពុជា៕


