ត្រៀមលុយទិញឬនៅ? លេចធ្លាយតម្លៃ iPhone 18 ខណៈមានពណ៌ថ្មីរហូតដល់ទៅ ៤ពណ៌ ឃើញហើយទប់ចិត្តមិនបាន
ធី ស្រីល័ក្ខJUNE 9 20261.8 K views

កាលពីថ្មីៗនេះ​ មានដំណឹងថ្មីមួយបានប្រកាសថា ក្រុមហ៊ុន Apple អាចនឹងចេញ iPhone 18 Pro រហូតដល់ទៅ ៤ពណ៌តែម្តងដោយមានពណ៌ដូចជា៖ ពណ៌ប្រាក់ ពណ៌ខៀវខ្ចី ពណ៌ឈើរីក្រម៉ៅ ពណ៌ប្រផេះចាស់ បន្ទាប់ពីបែកធ្លាយពណ៌ទាំង៤នេះហើយគឺមានការគាំទ្រយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយ MacRumors

 

បើតាមប្រភពខាងលើបានឱ្យដឹងថា ចំពោះតម្លៃ iPhone 18 នេះវិញ បើតាមការរំពឹងទុកគឺសម្រាប់ iPhone 18 Pro អាចលក់ក្នុងតម្លៃ ១,០៩៩ ដុល្លារ និង iPhone 18 Pro Max លក់ក្នុងតម្លៃ ១,១៩៩ ដុល្លារនៅទីផ្សារក្រៅស្រុក។ បើយោងតាមរបាយការណ៍ពីឧស្សាហកម្មបច្ចេកវិទ្យា បានបង្ហាញថា Apple អាចនឹងណែនាំជម្រើសទំហំផ្ទុកទិន្នន័យរហូតដល់ 2TB សម្រាប់ម៉ូដែល Pro Max ដែលអាចធ្វើឱ្យម៉ូដែលនេះមានលក្ខណៈសម្បត្តិពេញលេញបំផុតមានតម្លៃហក់ឡើងជិត ២,០០០ ដុល្លារ។

8ab5c1a6 4b0a 4687 B19e 2e39fd0a315f.jpg

ដោយឡែក iPhone 18 Pro នេះនឹងក្លាយជាទូរសព្ទដំបូងគេដែលប្រើប្រាស់បន្ទះឈីប A20 ដែលផលិតតាមបច្ចេកវិទ្យា 2nm របស់ក្រុមហ៊ុន TSMC។ បន្ទះឈីបនេះមិនត្រឹមតែផ្តល់ល្បឿនលឿនជាងមុនខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំសំចៃថ្មបានកាន់តែប្រសើរ និងគាំទ្រមុខងារ AI ទំនើបៗដែល Apple កំពុងអភិវឌ្ឍ។

១៦

គួរជម្រាបថា នេះគ្រាន់តែជាព័ត៌មានបឋមដែលទទួលបានពីប្រភពបែកធ្លាយ និងអ្នកវិភាគប៉ុណ្ណោះក្រុមហ៊ុន Apple មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ទោះបីជាយ៉ាងណាក៏ដោយ iPhone 18 នេះអាចនឹងចេញលក់ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia