ស្ងាត់ៗ! Apple លេចធ្លាយតម្លៃ iPhone ម៉ូដែលថ្មី ខណៈរូបរាងនិងអេក្រង់ខុសពីមុនទាំងស្រុង
ធី ស្រីល័ក្ខJULY 8 20262.5 K views

មិនមែនគ្រាន់តែជាការលេចធ្លាយធម្មតាៗនោះទេ លើកនេះ Apple ហាក់បីដូចជាត្រៀមអង្រួនចិត្តអ្នកគាំទ្រខ្លាំងមែនទែន ជាមួយនឹងការទម្លាយចេញនូវតម្លៃ iPhone ម៉ូដែលថ្មីដែលមកលើកនេះ គឺកែប្រែមុខមាត់ថ្មីទាំងស្រុង ទាំងរូបរាងរចនាក្រៅ ទាំងអេក្រង់ខាងមុខ ដូច្នេះសម្រាប់អ្នកដែលកំពុងត្រៀមលុយដូរទូរស័ព្ទថ្មីត្រៀមលុយឱ្យហើយទៅ។

21

ជាក់ស្តែង បើតាមការឱ្យដឹងពីភ្នាក់ងារព័ត៌មានបច្ចេកវិទ្យា MacRumors បានឱ្យដឹងថា Apple គ្រោងនឹងបង្ហាញខ្លួន iPhone បត់បានដែលមានឈ្មោះថា "iPhone Ultra" ឆ្នាំ ២០២៦ ខាងមុខនេះដែលមានបំពាក់បច្ចេកវិទ្យាអេក្រង់បត់យ៉ាងទំនើប និងប្លែកខុសពីទូរស័ព្ទបត់ដទៃទៀតនៅលើទីផ្សារបច្ចុប្បន្ន។

758332ba 3fa6 4973 A0e5 C68cea28d6bf.jpg

ជាមួយគ្នានោះដែរ បើនិយាយអំពីទូរស័ព្ទ iPhone Ultra នេះ នឹងក្លាយជាផលិតផលប្រណីតបំផុត ដែលមានតម្លៃខ្ពស់ជាង iPhone ម៉ូដែល Pro Max បច្ចុប្បន្នឆ្ងាយណាស់ពោលនៅពេលចេញលក់តម្លៃខ្ទង់ប្រមាណរហូតដល់ទៅ ២៥០០ដុល្លារឯណោះ។ ចំណុចពិសេស របស់ iPhone ថ្មីនេះគឺ មានរូបរាងបែបសៀវភៅ ដែលមានទំហំអេក្រង់ ៥.៥ អ៊ីញ នៅពេលបិទ និងអាចលាតសន្ធឹងបានដល់ ៧.៨ អ៊ីញ នៅពេលបើក។ នេះគឺជាទំហំដ៏ល្អបំផុតដែលវាអាចដើរតួជា iPhone ផង និងជា iPad Mini ផង ជាមួយនឹងសមាមាត្រអេក្រង់ ៤:៣ ដែលផ្តល់ភាពងាយស្រួលក្នុងការមើលវីដេអូ និងធ្វើការងារ។

F9d3eaa7 A3e7 4362 A005 9ba674c3adbc.jpg

គួរជម្រាបថា ការបង្ហាញខ្លួនរបស់ iPhone បត់បាននៅឆ្នាំ ២០២៦ នេះ គ្រាន់តែជាការបែកធ្លាយពីប្រភពដែលទុកចិត្តរបស់អន្តរជាតិប៉ុណ្ណោះ តែទោះជាយ៉ាងណា ការចេញនូវ iPhone Ultra មួយនេះ វាមិនត្រឹមតែជាការបន្ថែមផលិតផលថ្មីនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូររូបរាងដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ iPhone ដែលនឹងកំណត់អនាគតនៃឧបករណ៍ចល័តរបស់ពិភពលោក៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia