ច្បាស់ការ! នេះជាតម្លៃ iPhone Duo នៅខ្មែរ តម្លៃខ្ពស់កប់ មានបំពាក់មកជាកម្លាំងម៉ាស៊ីនខ្លាំង ថ្មធំពិសេសជាងគេ
ធី ស្រីល័ក្ខ•OCTOBER 20 2026•852 views

កាលពីកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានប្រកាសជាផ្លូវការអំពីការរៀបចំព្រឹត្តិការណ៍ពិភពលោកក្រោមពាក្យស្លោក «Surprise and shine» ដែលព្រឹត្តិការណ៍នេះមានការប្រកាសចេញនូវការផ្លាស់ប្តូរដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ស្រឡាយទូរស័ព្ទឆ្លាតវៃរបស់ខ្លួន គឺការបង្ហាញខ្លួននៃ iPhone បត់បាន (Foldable iPhone) ជាលើកដំបូងបង្អស់របស់ត្រកូល Apple។

 

គ្រាន់តែក្រុមហ៊ុន Apple បានប្រកាសចេញទូរស័ព្ទ iPhone បត់បានភ្លាមធ្វើឲ្យអតិថិជនទូទាំងពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះវត្តមានរបស់ iPhone បត់បានមួយនេះកំពុងតែជួយជំរុញប្រជាប្រិយភាព និងតម្រូវការទីផ្សារទូរស័ព្ទបត់បានទាំងមូលឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតជាពិសេសនាពេលនេះអតិថិននៅខ្មែរក៏មានឱកាសបានប្រើ iPhone បត់បានមួយដែរ ដោយបងប្អូនអាចកក់ចាប់ពីថ្ងៃនេះទៅបានជាមួយក្រុមហ៊ុន SMART ផងដែរ។

04 W0 Tu Zekk2n G Fy Dd Fc64 Ez 6..v1789004244

បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រុមហ៊ុន SMART បានឲ្យដឹងថា ច្បាស់ការណ៍ហើយ iPhone Duo នឹងមានលក់ជាផ្លូវការនៅថ្ងៃទី ២៣ តុលា ខាងមុខនេះហើយដូច្នេះបងប្អូនអាចកក់ចាប់ពីពេលនេះតទៅបាន។ ជាពិសេសនោះបើនិយាយពីតម្លៃទូរស័ព្ទ iPhone Duo នេះគឺតម្លៃរហូតដល់ទៅ ៤ពាន់ដុល្លារឯណោះ ដោយតម្លៃផ្លូវការរបស់ iPhone Duo 256GB តម្លៃ $2,679, 512GB តម្លៃ $2,939 តម្លៃ 1TB: $3,479 តម្លៃ 2TB: $4,279 ។

853368821 1783611869583548 8816011264474901341 N

គួរជម្រាបថា ទូរស័ព្ទ iPhone Duo នេះគឺមានបំពាក់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំងរត់លើបន្ទះឈីប A20 Pro ជំនាន់ថ្មី, កាមេរ៉ាកម្រិតអាជីព, ថាមពលថ្មធំ និងពិសេសជាងគេ គឺអេក្រង់បត់ជំនាន់ដំបូង iPhone Duo នឹងធ្វើឱ្យបទពិសោធន៍នៃការប្រើប្រាស់ទូរសព្ទអេក្រង់បត់របស់អ្នកកាន់តែសម្បូរបែបថែមមួយកម្រិតទៀតផងដែរ។ សម្រាប់ព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 10 212 888 ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia