ចេញថ្មី ក្តៅៗ! នេះជាតម្លៃរថយន្ត Hyundai 𝗣𝗮𝗹𝗶𝘀𝗮𝗱𝗲 ស៊េរីឆ្នាំ២០២៦ ចំនួន ២ម៉ូដែលកំពុងដាក់លក់នៅខ្មែរ
ធី ស្រីល័ក្ខJANUARY 26 2026737 views

Hyundai គឺជាក្រុមហ៊ុនលក់រថយន្តដ៏ល្បីមួយរបស់កូរ៉េខាងត្បូង ដែលមានអាយុកាលជាង៦០ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់លក់រថយន្តក្នុងប្រទេសចំនួនជាង២០០ប្រទេសនៅជុំវិញពិភពលោក ជាពិសេសនោះនាពេលថ្មីៗនេះក្រុមហ៊ុន Hyundai បានបញ្ចេញតម្លៃរថយន្ត Hyundai PALISADE ស៊េរី ឆ្នាំ២០២៦ ខណៈរូបរាងស្អាតហើយប្រណិតខ្លាំង។

 

ជាមួយគ្នានោះដែរ ចំពោះតម្លៃ រថយន្ត Hyundai PALISADE ស៊េរី ឆ្នាំ២០២៦ លក់ក្នុងតម្លៃដូចខាងក្រោម

. 𝗛𝘆𝘂𝗻𝗱𝗮𝗶 𝗣𝗮𝗹𝗶𝘀𝗮𝗱𝗲 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗢𝗽𝘁𝗶𝗼𝗻 𝟮𝟬𝟮𝟲 តម្លៃពេញ ៧៩,៩០០ដុល្លារ ចុះសល់៧៩,៤០០ដុល្លារ

. Hyundai 𝗣𝗮𝗹𝗶𝘀𝗮𝗱𝗲 ប្រភេទ Calligraphy option ៨៥,៩០០ដុល្លារ ចុះសល់៨៥,៤០០ដុល្លារ។

0b34edfd B8ef 42df A3a5 136f51234993.jpg

10

ជាមួយគ្នានោះដែរ លោកហេង បញ្ញា ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ នៅ Hyundai Cambodia បានលើកឡើងថា ក្រុមហ៊ុន Hyundai បានដាក់ឈ្មោះ 𝗣𝗮𝗹𝗶𝘀𝗮𝗱𝗲 នេះដោយយកគំរូតាមតំបន់ Pacific Palisades ដែលជាសហគមន៍ដ៏មានកិត្យានុភាព និងមានតម្លៃថ្លៃនិងសំបូរដោយអ្នកមានរស់នៅមួយនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះឈ្មោះ Hyundai Palisade គឺជារថយន្ត SUV ខ្នាតធំដែលតំណាងឱ្យ ភាពរឹងមាំ សុវត្ថិភាព និងភាពថ្លៃថ្នូរសម្រាប់អ្នកប្រើប្រាស់ជាពិសេសគឺសម្រាប់ក្រុមគ្រួសារដែលត្រូវការភាពធំទូលាយ។

11

ដោយឡែក ចំពោះរថយន្ត Hyundai PALISADE នឹងកំណត់ស្តង់ដារថ្មីមួយសម្រាប់រថយន្ត SUVនៅប្រទេសកម្ពុជា ជាមួយនឹងការរចនាថ្មី ភាពទំនើប ផ្នែកខាងក្នុងធំទូលាយ ប្រព័ន្ធសុវត្ថិភាពវៃឆ្លាតជំនួយដល់អ្នកបើកបរកម្រិតខ្ពស់ និងបទពិសោធន៍នៃការបើកបររថយន្តនេះក៏ត្រូវបានរចនាឡើងអមជាមួយនឹងប្រណិតភាព ផាសុកភាព បច្ចេកវិទ្យាថ្មី និងសុវត្ថិភាពដែលប្រកបដោយទំនុកចិត្ត សម្រាប់ប្រើប្រាស់បែបគ្រួសារ និងអាជីវកម្ម។ ដូច្នេះហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 87 220 925 ឬអាចទៅមើលដល់ទីតាំងដោយផ្ទាល់បានស្ថិតនៅសាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8

សាខាCity Store https://goo.gl/maps/1efL4VwHqhzVZr479
សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77 

12

គួរជម្រាបថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តដោយកូនខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជា៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia