គេមកហើយ! ស្ងាត់ៗ ក្រុមហ៊ុន Ford បង្ហាញមុខសមាជិកថ្មី បែបស្ព័រ រាងស្អាតគ្មានកន្លែងទាស់ ខណៈនេះជាតម្លៃដាក់លក់
ធី ស្រីល័ក្ខMARCH 29 20261.9 K views

នរណាគេខ្លះជាហ្វេនរបស់ Ford ខណៈនាពេលនេះក្រុមហ៊ុន Ford Cambodia បានបង្ហាញម៉ូដែលថ្មី គឺ Ford TAURUS 2026 ជារថយន្ត Hybrid ប្រភេទថ្មីបែបស្ព័រ ដែលមានការសន្សំសំចៃដ៏ទំនើប ទាន់សម័យ ហើយធំទូលាយ រាងវិញស្អាតគ្មានកន្លែងទាស់តែម្តង ខណៈតម្លៃដែលកំពុងដាក់លក់នៅខ្មែរគឺ ៥ម៉ឺនដុល្លារជាង។

 

ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមការងាររបស់ Ford បាន​ឱ្យដឹងថា ចំពោះតម្លៃ Ford TAURUS 2026 Full Hybrid គឺលក់ក្នុងតម្លៃ ៥៩,៩០០ដុល្លារ សម្រាប់ចំណុចពិសេសរបស់រថយន្តនេះគឺមានប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ចង្កឹះលេខអេឡិចត្រូនិច Rotary E-Shifter កាមេរ៉ា៣៦០ដឺក្រេ, កម្រិតខ្ពស់ជុំវិញរថយន្ត,ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្ត,ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ។

19

ជាមួយគ្នានោះដែរ បើនិយាយអំពីការរចនាខាងក្រៅវិញមើលទៅបែបស្ព័រ និងមានភាពទាក់ទាញជាងមុនព្រោះប៉ាណាខាងមុខធំ បែប 3D ជាមួយចង្កៀងមុខ LED រាងស្លីមដែលភ្ជាប់គ្នាដោយបន្ទះពន្លឺឆ្លងកាត់ខាងមុខដៃទ្វារលាក់ខ្លួនដៃទ្វារនឹងលៀនចេញមកនៅពេលអ្នកមានសោនៅជិត និងលាក់ចូលវិញនៅពេលរថយន្តរត់ ដែលជួយដល់លំហូរខ្យល់ និងមើលទៅស៊ីវិល័យដំបូលកញ្ចក់ធំពីរផ្ទាំង ផ្តល់ពន្លឺធម្មជាតិដល់អ្នកដំណើរខាងក្នុង។

21

គួរជម្រាបថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍លើម៉ូដែល Ford TAURUS 2026  អាចធ្វើការកក់ដោយផ្ទាល់ជាមួយក្រុមហ៊ុន Ford ផ្នែកលក់រថយន្តបានព្រោះក្រុមហ៊ុនក៏មានលក្ខខណ្ឌបង់រំលស់ផ្សេងៗជាច្រើនផងដែ៛រ ព័ត៌មានលម្អិតសូមទំនាក់ទនងទៅកាន់លេខទូរស័ព្ទ 𝟎𝟔𝟗 𝟗𝟕𝟗 𝟓𝟓𝟓 | 𝟎𝟏𝟕 𝟗𝟗𝟗 𝟎𝟐𝟕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia