ការពារកុំឲ្យបាត់លុយស្ងាត់ៗ! រកស៊ីបើមិនចង់ឲ្យបុគ្គលិកបន្លំកឹបកេងលុយ នេះជារឿងដែលអ្នកត្រូវធ្វើ
Toeuy HongFEBRUARY 23 20268 views

នៅក្នុងការរកស៊ីស្ទើរតែគ្រប់អាជីវកម្មទៅហើយសុទ្ធតែមានប្រភេទបុគ្គលិកដែលមិនស្មោះត្រង់ពោលគឺបុគ្គលិកដែលកឹបកេងនិងបន្លំលួចលុយនៅក្នុងក្រុមហ៊ុនដោយខ្លះលួចតិច ហើយខ្លះលួចច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញនៅក្នុងក្នុងអាជីវកម្មរបស់អ្នក។

 

ទាក់ទងនឹងបុគ្គលិកបន្លំនេះដែរ លោក Denny Ty លោក Denny Ty ម្ចាស់ហាង Coreana Beauty House ដែលជាហាងថែរក្សាសម្ភស្សលំដាប់ខ្ពស់មួយនៅភ្នំពេញបា នចែករំលែកពីបទពិសោធន៍ការពារកុំឲ្យបុគ្គលិកលួចលុយនៅក្នុងក្រុមហ៊ុន។

 

. ទំនាក់ទំនង

ត្រង់នេះអ្នកត្រូវនិយាយប្រាប់បុគ្គលិកពេលបុគ្គលិកទើបចូលធ្វើការឲ្យពួកគាត់បានដឹងថាព្រំដែនដែលកំណត់និងវប្បធម៌របស់ក្រុមហ៊ុនថាមានអ្វីខ្លះហើយព្រំផែនកំណត់គឺត្រឹមណា។ ឧទាហរណ៍បើមានករណីលួចសូម្បីតែលួច៥០០រៀលក៏មិនអនុគ្រោះដែរពោលគឺត្រូវចូលបន្ទាត់ក្រហមប្រឈមនឹងការដេញចេញតែម្ដង។

 

. ដាក់ទណ្ឌកម្ម

អ្នកត្រូវមានទណ្ឌកម្មសម្រាប់ចងចៀសវាងបុគ្គលិកលួចបន្លំនិងកឹបកេងលុយកាក់នៅក្នុងក្រុមហ៊ុនឬអាជីវកម្មរបស់អ្នក។ ត្រង់នេះលោក Denny Ty បានបង្ហើបថាឧទាហរណ៍ថាបើបុគ្គលិកលួចតើត្រូវឲ្យគាត់សងគុណប៉ុន្មានដងនៃទឹកប្រាក់ដែលបានលួចបន្លំ។ ឧទាហរណ៍បើលួច១០០ដុល្លារត្រូវសងគុណនឹង២០ជាដើម។

 

 ត្រង់នេះដែរលោកក៏បានបង្ហើបថាយើងត្រូវមានការដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់បទព្រហ្មទណ្ឌទោះជាលួចកឹបកេងត្រឹមតែ១០ដុល្លារ ២០ដុល្លារក៏ត្រូវដាក់ពាក្យបណ្ដឹងដែរ។ ការធ្វើបែបគឺបញ្ជាក់ឲ្យពួកគាត់ឃើញពីបន្ទាត់ក្រហមដូច្នេះពួកគាត់មិនហ៊ានចូលទេ បើចូលគឺប្រឈមនឹងទណ្ឌកម្មខ្ពស់។

 

. បង្កើតប្រព័ន្ធរាយការណ៍

ត្រង់នេះរាល់ចំណូលចំណាយរាល់ថ្ងៃនៅក្នុងអាជីវកម្មគឺអ្នកត្រូវតែឲ្យបុគ្គលិកធ្វើការរាយការណ៍។ ដូច្នេះចំណូលចំណាយប្រចាំថ្ងៃប៉ុន្មានគឺអ្នកជាម្ចាស់អាជីវកម្មដឹងទាំងអស់។ អ្នកអាចបង្កើតប្រព័ន្ធរាយការនៅក្នុងកុំព្យូទ័រដូច្នេះអ្នកអាចដឹងថាការលក់ប្រចាំថ្ងៃបានប៉ុន្មាន។

 

. ការត្រួតពិនិត្យនិងបញ្ជាក់បន្ថែម

ត្រង់នេះអ្នកត្រូវមានគណនេយ្យករម្នាក់ដើម្បីគាត់ធ្វើការត្រួតពិនិត្យចំណូលចំណាយប្រចាំថ្ងៃដើម្បីបញ្ជាក់បន្ថេមថាតើពិតជាត្រឹមត្រូវឬអត់។

 

លោក Denny បានបញ្ជាក់ផងដែរចំណុចទាំងប៉ុន្មានដែលលោកបានរៀបរាប់គឺសុទ្ធតែចេញពីបទពិសោធន៍និងការអនុវត្តរបស់លោកផ្ទាល់។ ហើយបន្ទាប់ពីលោកអនុវត្តរួចហើយ អាចកាត់បន្ថយបានច្រើនពោលគឺស្ទើរតែគ្មានបុគ្គលិកលួចបន្លំទៀតឡើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia