មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប Premium Body Shop បើកសម្ពោធជាផ្លូវការ ដែលជាកន្លែងតោន​​ និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជា​មានសុវត្ថភាពខ្ពស់យកទៅប្រើប្រាស់​​ ស្របតាមរោងចក្រអន្តរជាតិ
Bunthoeun KoemJULY 7 2026

នៅថ្ងៃទី ០២​ ខែកក្កដា មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើបបាន បើកសម្ពោធជាផ្លូវការ ដែលជាកន្លែងតោន​​ និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជា ។

 

ដោយមើលឃើញពីការកើនឡើងនៃការរំពឹងទុករបស់ម្ចាស់រថយន្ត ដែលមិនត្រឹមតែចង់បានការជួសជុលរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បានគុណភាព តម្លាភាព និងការជួសជុលស្របតាមស្តង់ដាររោងចក្រ Premium Body Shop ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្មតោន​​និងបាញ់ថ្នាំរថយន្តនៅកម្ពុជា។

 

Photo 2026 07 07 15 26 47

 

Premium Body Shop គឺជាមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើប ដែលផ្តល់សេវាកម្ម One Stop Service Center រួមមាន ការតោន និងបាញ់ថ្នាំ តម្រង់សាក់ស៊ី​ តម្រង់កង់ សេវាជំនួយបន្ទាន់តាមដងផ្លូវ ការដឹកសណ្តោង​ និងការវាយតម្លៃសទាមទារសំណងនៃការខូចខាត​​ អតិថិជនអាចទទួលបានសេវាកម្មគ្រប់ជំហាននៅទីតាំងតែមួយ ប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។

 

734367326 1356149460053070 6481321693837457762 N

 

មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប ទទួលជួសជុល​រថយន្តគ្រប់ម៉ាកម៉ូឌែល​ និងគ្រប់ពណ៏ទាំងអស់​រួមទាំងរថយន្តប្រណិតៗផងដែរ។

 

មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយឧបករណ៍ជួសជុលទំនើប ប្រព័ន្ធលាយពណ៌ដោយកុំព្យូទ័រ បន្ទប់បាញ់ថ្នាំស្តង់ដារខ្ពស់គ្មានធូលី និងក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីរោងចក្រ ព្រមទាំងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង មុនពេលប្រគល់រថយន្តជូនអតិថិជន។

 

736921654 1356147570053259 1051912734770869238 N

 

Premium Body Shop មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ពីការព្រួយបារម្ភនៅពេលរថយន្តខូចខាត ទៅជាទំនុកចិត្ត និងភាពពេញចិត្តនៅពេលទទួលបានរថយន្តដែលត្រូវបានជួសជុលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ការបើកដំណើរការរបស់ Premium Body Shop មិនត្រឹមតែជាការពង្រីកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៃការតោន​​ នឹងបាញ់ថ្នាំ និងការផ្តល់សេវាកម្មអតិថិជននៅកម្ពុជា ដោយធានាថា រថយន្តគ្រប់ប្រភេទដែលចាកចេញពីមជ្ឈមណ្ឌល មានគុណភាព និងរូបរាងស្រស់ស្អាត ដូចទើបតែចេញពីរោងចក្រ។ សម្រាប់ព័ត៍មានបន្ថែម​ សូមទំនាក់ទនងតាមលេខទូរសព្ទ័​ 092 888 755/ 010 888 755៕ 

 

733126994 1356136800054336 6859233383488167670 N

737422339 1356136796721003 8508829248681742355 N

739083154 1356159116718771 7896279906309090014 N

738523802 1356149373386412 7834410273211370808 N

736510889 1356149173386432 3074990771678975851 N

734768162 1356149420053074 7182116862986844411 N

733565443 1356149570053059 6739507582097896747 N

737774181 1356149630053053 2933337598095404073 N

734757098 1356157916718891 1048201026137092939 N

734555563 1356157993385550 445693735216196953 N

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia