រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ - ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើក ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាល បន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។
កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការ អនុវត្តកម្មវិធី និងការកែលម្អយន្តការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាព និងផលវិជ្ជមានកាន់តែខ្ពស់សម្រាប់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ខណៈដែលកម្ពុជាកំពុងខិតខំជំរុញបរិវត្តកម្ម សេដ្ឋកិច្ច សហគ្រិនភាពដើរតួកាន់តែសំខាន់ ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ យើងត្រូវបន្តសហការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីឱ្យសហគ្រិនកម្ពុជា អាចប្រែក្លាយគំនិត ទៅជាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង។”

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាល បានពិភាក្សា និងអនុម័តទិសដៅការងារដូចខាងក្រោម៖
- ពង្រីកការគាំទ្រសហគ្រិនភាពទៅកាន់បណ្តាខេត្ត និងត្រៀមសហគ្រិនសម្រាប់ដំណាក់កាលថ្មីនៃការ អភិវឌ្ឍសេដ្ឋកិច្ច៖ សហគ្រិនខ្មែរ បន្តពង្រីកការអភិវឌ្ឍសមត្ថភាពសហគ្រិន តាមរយៈការបណ្តុះបណ្តាល ការផ្តល់ប្រឹក្សាបច្ចេកទេស ការលើកកម្ពស់ចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិត ដល់សហគ្រិននៅតាម បណ្តាខេត្ត។ ទន្ទឹមនឹងនេះ កម្មវិធីសហគ្រិនវិទ្យាល័យ និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានពង្រីកទៅ កាន់១៧៥ វិទ្យាល័យ-គ្រឹះស្ថានឧត្តមសិក្សាទូទាំង ២៥ រាជធានី-ខេត្ត ដោយផ្តល់ឱកាសដល់ សិស្ស-និស្សិតចូលរួមបង្ហាញគំនិតអាជីវកម្ម។
- ពង្រឹងតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ សហគ្រិនខ្មែរ បន្តពង្រឹងកិច្ចសហការ រវាងស្ថាប័នសាធារណៈ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។ តាមរយៈកម្មវិធីមគ្គទេសក៍ ធុរកិច្ចខ្មែរ ក្រោមកិច្ចសហការជាមួយដៃគូនៅកូរ៉េខាងត្បូង និងប្រទេសស្វីស ធុរកិច្ចថ្មីចំនួន ៧ ទទួលបាន ឱកាសឈានចូលដំណាក់កាលពិនិត្យសក្តានុពលវិនិយោគ (investment due diligence) សម្រាប់ចូល ទៅកាន់ទីផ្សារអន្តរជាតិនៅប្រទេសសិង្ហបុរី និងទទួលបានទុនវិនិយោគដំណាក់កាលដំបូង។ កម្មវិធីនេះជា ផ្នែកមួយនៃការអនុវត្តផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ២០២៥-២០៣៥ ដែល សហគ្រិនខ្មែរ សហការជាមួយដៃគូពាក់ព័ន្ធជាច្រើន កំពុងជំរុញការអនុវត្ត និងកំណត់អាទិភាពដើម្បីពង្រឹង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា។
- ពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរទាំងក្នុងស្រុក និងអន្តរជាតិ៖ សហគ្រិនខ្មែរ បន្តគាំទ្រសហគ្រិន ក្នុងការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពប្រកួតប្រជែង។ តាមរយៈកិច្ចសហការជាមួយនឹងផ្សារទំនើប អ៊ីអន សហគ្រិនខ្មែរ បានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកដែលមាន ១១២ សហគ្រាស ចូលរួមតាំង បង្ហាញផលិតផលចំនួន ៩៤៦ មុខ។ សហគ្រិនខ្មែរ ក៏បន្តផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារ អន្តរជាតិ តាមរយៈថ្នាលឌីជីថល ដើម្បីបង្កើនការទទួលស្គាល់ និងពង្រីកឱកាសទីផ្សារបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ការអភិវឌ្ឍសហគ្រិនភាព មិនអាចផ្តាច់ចេញពីការពង្រឹងយុទ្ធសាស្រ្តអាជីវកម្ម និងគុណភាព របស់ផលិតផល។ តាមរយៈការពង្រីកការគាំទ្រសម្រាប់សហគ្រិន ការពង្រឹងភាពជាដៃគូក្នុងប្រព័ន្ធ អេកូឡូស៊ី និងការបង្កើតឱកាសទីផ្សារ អាជីវករអាចបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតផលខ្មែរឱ្យ កាន់តែមានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។”
ក្នុងកិច្ចប្រជុំលើកទី២០នេះ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបន្តផ្តល់ការគាំទ្រ និងផ្តល់ទិសដៅ អាទិភាព សម្រាប់សហគ្រិនខ្មែរ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ពង្រីកកិច្ចសហការជាមួយដៃគូ ពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ។



Khmer Enterprise Advances Entrepreneurship Support, Strengthens Strategic Partnerships, and Expands Market Opportunities for Cambodian Products

Phnom Penh, Thursday, 23 July 2026 – The Board of Trustees of Khmer Enterprise today held its 20th meeting to review the progress of ongoing programs and approve strategic direction for the next phase of implementation, aimed at strengthening its entrepreneurship support in Cambodia.
Chaired by H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation and Chairman of the Board of Trustees of Khmer Enterprise, the meeting focused on assessing the implementation of key programs and improving coordination mechanisms to ensure that Khmer Enterprise's initiatives deliver greater impact for startups and micro, small and medium-sized enterprises (MSMEs) in the country.
“As Cambodia transforms its economy, entrepreneurship plays an increasingly important role in creating jobs, driving innovation and generating new sources of growth. We must continue strengthening the ecosystem that enables entrepreneurs to turn ideas into competitive enterprises,” Minister Vanndy said.

During the meeting, the Board reviewed and endorsed several strategic priorities, including:
- Expanding entrepreneurship support and preparing entrepreneurs for next phase of development: Khmer Enterprise continues to strengthen entrepreneurial capabilities through training, technical advisory services, and knowledge development in digital technologies and artificial intelligence. Khmer Enterprise's flagship HighschoolPreneur and Unipreneur programs have expanded to 175 high schools and higher education institutions across 25 capital and provinces, providing students with opportunities to develop and present their business ideas.
- Strengthening strategic partnerships across the entrepreneurship ecosystem: Khmer Enterprise will foster stronger collaboration with public institutions, private sector partners, financial institutions, and development partners. Through the Khmer Enterprise Cambodia Startup LaunchPad Program, implemented with partners from the Republic of Korea and Switzerland, seven startups have advanced to the investment due diligence stage, gained exposure to international markets in Singapore, and secured early-stage investment. The program also supports the implementation of the Cambodia Entrepreneurship Ecosystem Roadmap 2025–2035, helping strengthen coordination across the ecosystem and identify priority actions for its long-term development.
- Expanding market opportunities for Cambodian products: Khmer Enterprise continues to support entrepreneurs in strengthening competitiveness and accessing new markets. In collaboration with AEON Cambodia, Khmer Enterprise organized the Local Product Fair, featuring 112 enterprises showcasing 946 Cambodian products, while promoting Cambodian products internationally through digital platforms and strategic marketing initiatives.

H.E. Dr. Chhieng Vanmunin, Delegate of the Royal Government in charge as Chief Executive Officer of Khmer Enterprise, said, “The development of entrepreneurship cannot be separated from enhancing business strategies and product quality. By expanding support for entrepreneurs, enhancing partnerships with the ecosystem, and creating greater market opportunities, our entrepreneurs are able to strengthen their competitiveness and elevate local products to achieve greater recognition in both domestic and international markets.”
During the meeting, the Board of Trustees reaffirmed its continued support for Khmer Enterprise to enhance the effectiveness of its programs, expand strategic partnerships, and further strengthen Cambodia's entrepreneurship ecosystem.





