រាជរដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ បន្តវេនតាមមុខតំណែងនីមួយៗ
Bunthoeun KoemMAY 22 20261.5 K views

យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណរដ្ឋមន្ដ្រីចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ បន្តវេនស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាល ថ្នាក់ប្រហាក់ប្រហែល ដូចខាងក្រោម៖

 

- អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្តមសេនីយ៍

- អគ្គនាយកនៃអគ្គនាយកដ្ឋាននានានិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក

- អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក

- អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ

- ប្រធានសេនាធិការដ្ឋាននិងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ

- អនុប្រធានសេនាធិការដ្ឋាននិងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី

- ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី

- អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក

- នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ

- នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី

- នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក

- នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ៕ 

 

Medium Moi 20260522041449osgf Qo Mjg S1r

Medium Moi 20260522041450 Yr Qxf W8 Lg N7 D

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia