ធនាគារជាតិ កំពុងរើ.សបុគ្គលិកដែលមានលក្ខខណ្ឌទាំងនេះ ឱ្យចូលបម្រើការងារហើយ
ធី ស្រីល័ក្ខJULY 16 20241.9 K views

ថ្មីៗនេះ ធនាគារនៃកម្ពុជា បានប្រកាសធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជាក្នុងក្របខ័ណ្ឌមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចំនួន១០រូប។

ចំពោះបេក្ខជនដែលបានជាប់ជាស្ថាពរក្នុងការជ្រើសរើសនេះ និងបំពេញតួនាទីជាសេដ្ឋវិទូនិងត្រូវចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវវិភាគស្ថានភាពសេដ្ឋកិច្ច និងរៀបចំគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុ។

យ៉ាងណាមិញ សម្រាប់លក្ខខណ្ឌដែលត្រូវជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិដូចជា៖

១. មានសញ្ជាតិខ្មែរ

២. មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬធនាគារ

៣. មានចំណេះដឹងភាសាអង់គ្លេស (IELTS 6.0)

៤. មានបទពិសោធន៍ក្នុងការស្រាវជ្រាវ និងវិភាគស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៥. មានសុខភាពល្អ។

គួរបញ្ជាក់ថា ប្រសិនជាលោក-លោកស្រី ចាប់អារម្មណ៍ចង់ដាក់ពាក្យចូលធ្វើការអាចសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចន្លោះពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។ ឬធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០២៣ ៧២២ ២២១/ ០៨១ ៨៧៧ ២២៧៕

៥៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia