តោះទៅដា.ក់ពាក្យ! អាជ្ញាធរអគ្គិសនី ប្រកាសរើ.សបុគ្គលិកឱ្យចូលបម្រើការងារផ្នែកទាំងនេះ
ធី ស្រីល័ក្ខJULY 15 20241.6 K views

ចំពោះបងប្អូនដែលចង់បម្រើការងារនៅអាជ្ញាធរអគ្គិសនីកម្ពុជា រួសរាន់ទៅដាក់ពាក្យព្រោះនាពេលនេះអាជ្ញាធរកំពុងប្រកាសរើសបេក្ខជនទាំងពីរភេទមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ២២ឆ្នាំ ដល់ ៣៥ឆ្នាំ ។ ចំពោះផ្នែកដែលត្រូវបម្រើការងារនោះមានដូចជា៖

១. នាយកដ្ឋានសេវាកម្មផលិតកម្មបញ្ជូន និងបញ្ជូនរងចំនួន (២រូប)

២. នាយកដ្ឋានសេវាកម្មផ្គត់ផ្គង់ចំនួន (២រូប)

៣. នាយកដ្ឋានបញ្ជីថ្លៃលក់ និងត្រួតពិនិត្យគណនេយ្យសេវាកម្មចំនួន (២រូប)

៤. នាយកដ្ឋានគណនេយ្យ និងហិរញ្ញកិច្ចចំនួន (០១រូប)

៥. នាយកដ្ឋានរដ្ឋបាល និងបុគ្គលិកចំនួន (០១រូប)

សម្រាប់កន្លែងទទួលពាក្យ គឺនៅការិយាល័យបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជាចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ ហើយសម្រាប់លក្ខខណ្ឌនៃការជ្រើសបងប្អូនអាចអានព័ត៌មានតាមលិខិតខាងក្រោមនេះ ឬធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣ ២១៧ ៦៥៤៕

៥១៥២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia