នៅឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចសកលនៅតែមិនទាន់មានភាពល្អប្រសើរដូច្នេះសេដ្ឋកិច្ចស្រុកយើងក៏នៅតែពិបាករកលុយ។ នៅក្នុងកាលៈទេសៈសេដ្ឋកិច្ចពិបាករកលុយនេះ មានកន្លែងមួយដែលបងប្អូនរកលុយបានអាចយកលុយឲ្យវារកចំណូលបន្ថែមដោយមិនចាំបាច់ចំណយពេលហើយកន្លែងនោះគឺ”ផ្សារភាគហ៊ុន”។
នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ដែលប្រជនទូទៅអាចយកលុយទៅវិនិយោគដើម្បីបង្កើតចំណូលបន្ថែមដោយមិនបាច់ដេកភ័យខ្លាចចាញ់បោកគេឡើយ ព្រោះផ្សារហ៊ុនគឺជាកន្លែងវិនិយោគស្របច្បាប់១០០%ដោយគ្មានអ្នកណាមកបោកបងប្អូនកើតនោះទេ។
ហេតុអ្វីផ្សារហ៊ុនជាកន្លែងដែលបងប្អូនអាចរកចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលា?
ផ្សារហ៊ុនគឺជាកន្លែងដែលបងប្អូនអាចយកលុយមកវិនិយោគទិញលក់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗក្នុងស្រុកដែលបានចុះបញ្ជីលើផ្សារហ៊ុន។ ហើយនៅលើផ្សារហ៊ុនកម្ពុជា មានក្រុមហ៊ុនធំៗជាច្រើនដែលចុះបញ្ជីលក់ភាគហ៊ុនហើយប្អូនអាចទិញភាគហ៊ុនក្រុមហ៊ុនទំាងនោះបាន មានដូចជា ធនាគារ អេស៊ីលីដា ក្រុមហ៊ុនCellcard រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
ពេលអ្នកទិញភាគហ៊ុនក្រុមហ៊ុនធំៗខាងលើអ្នកនឹងមានឱកាសបានចំណូល២ផ្លូវដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។ ចំណូលទី១គឺចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដានៅតម្លៃ៧០០០រៀលក្នុង១ហ៊ុន ពេលហ៊ុនអេស៊ីលីដាឡើងដល់៨០០០រៀលនោះអ្នកចំណេញ១ពាន់រៀលក្នុង១ហ៊ុន។ ត្រង់នេះឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញដូច្នេះអ្នកបានចំណូលដោយមិនបាច់ប្រើកម្លាំងនិងពេលវេលាឡើយដែលនោះគេហៅថាចំណូលអកម្ម។
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ពេលអ្នកទិញហ៊ុនធនាគារ អេស៊ីលីដា អ្នកក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ដូច្នេះពេល អេស៊ីលីដារកស៊ីចំណេញគេនឹងចែកប្រាក់ចំណេញដល់អ្នកដែលយើងនៅថាភាគលាភ។ ឧទាហរណ៍ អេស៊ីលីដាចែកភាគលាភ៦០០រៀលក្នុង១ហ៊ុន បើអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុននោះអ្នកនឹងបានចំណូលភាគលាភសរុបចំនួន១.២លានរៀលស្មើនឹង៣០០ដុល្លារ។ ហើយចំណូលភាគលាភគឺជាចំណូលអកម្មដោយអ្នកគ្រាន់តែទិញហ៊ុនអេស៊ីដាទុក ពេលគេចែកភាគលាភគឺអ្នកបានភាគលាភដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។
សុរបមកផ្សារហ៊ុនគឺជាកន្លែងបងប្អូនដាក់លុយឲ្យលុយរកចំណូលឲ្យអ្នកដោយអ្នកមិនចាំបាច់ចំណាយពេលវេលាព្រោះពេលអ្នកយកលុយមកទិញភាគហ៊ុនក្រុមហ៊ុនធំៗទុកនោះអ្នកនឹងបានចំណូលពីហ៊ុនឡើងថ្លៃនិងចំណូលពីភាគលាភដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។
ចង់ចេះវិនិយោគលើផ្សារហ៊ុនត្រូវdownload App CSX Trade ហើយសិក្សាស្វែងក្នុងApp នេះ និងមើលវីដេអូក្នុងផេកនិងយូធូប Cambodia Securities Exchange – CSX ហើយគណនីជួញដូរក្នុងApp CSX Trade ហើយចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade។
បើបងប្អូនថ្មី ចង់ចេះទិញហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅក្រុមការងារតាមតេឡេក្រាម៖ https://t.me/baksey_academy
ចង់ដឹងព័ត៌មានទូលំទូលាយទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុន អាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


