ភីហ្សាហាត់ កម្ពុជា (Pizza Hut Cambodia ) ពង្រីកវត្តមានជាមួយសាខាថ្មីបំផុតនៅ ភីហ្សាហាត់ ប៉េងហួត បឹងស្នោ ប៉ូឡារីស អេហ្វ អេនប៊ី និងផលិតផលថ្មី ភីហ្សាសំបកសាច់ក្រកឈីស មីនី តម្លៃត្រឹមតែ $7.99
ធី ស្រីល័ក្ខSEPTEMBER 10 2026

ភ្នំពេញ៖ ភីហ្សាហាត់ កម្ពុជា (Pizza Hut Cambodia )  បានបន្តពង្រីកវត្តមានរបស់ខ្លួននៅរាជធានីភ្នំពេញ ជាមួយនឹងការបើកសម្ពោធសាខាថ្មីបំផុត ភីហ្សា​ហាត់ ប៉េងហួត បឹងស្នោ  ប៉ូឡារីស អេហ្វ អេនប៊ី (Pizza Hut Peng Huoth Boeung Snor Polaris F&B) ដើម្បីនាំយកបទពិសោធន៍ទទួលទានភីហ្សាដ៏ពេញនិយមរបស់ ភីហ្សាហាត់ ឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជននៅក្នុងតំបន់បឹងស្នោ និងតំបន់ពាណិជ្ជកម្មដែលកំពុងរីកចម្រើនមួយក្នុងខណ្ឌច្បារអំពៅ។

 

2026 09 10 08.51.29

 

ការបើកសម្ពោធនេះ ភីហ្សាហាត់ កម្ពុជា (Pizza Hut Cambodia ) បានណែនាំផលិតផលថ្មីបំផុតរបស់ខ្លួន គឺ ភីហ្សា​សំបកសាច់ក្រកឈីស មីនី (Mini Extra Cheesy Sausage Pizza ) ដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជនដែលចូលចិត្តទាំងឈីស និងសាច់ក្រក។ ដោយមានតម្លៃចាប់ពីត្រឹមតែ $7.99 ភីហ្សា​សំបកសាច់ក្រកឈីស មីនី ( Mini Extra Cheesy Sausage Pizza) ផ្តល់ជម្រើសដ៏មានតម្លៃសមរម្យ និងគួរឱ្យចាប់អារម្មណ៍ សម្រាប់អតិថិជនទទួលទានម្នាក់ឯង ឬចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

 

2026 09 10 08.51.15 

លោក Steen Puggaard, CEO នៃ Louis T Collection បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនបងប្អូន Getz Pharma សម័្ពន្ធក្រុមហ៊ុនរបស់យើង បានប្រតិបត្តិការអាជីវកម្ម និងពាណិជ្ជកម្មយ៉ាងសកម្មនៅកម្ពុជា តាំងពីឆ្នាំ ២០០៧ មកម៉្លេះ។ នៅពីក្រោយក្រុមហ៊ុនក្នុងស្រុក PH Restaurant ដែលជាអ្នកទទួលសិទ្ធិធ្វើអាជីវកម្ម (Master Franchisee) របស់ Pizza Hut គឺមានកម្លាំងរឹងមាំនៃសម័្ពន្ធក្រុមហ៊ុនសកល Getz Group ដែលកាលពីឆ្នាំមុន រកចំណូលបានជាង ៣ ប៊ីលានដុល្លារអាមេរិក ប្រតិបត្តិការក្នុង ២៨ ប្រទេស និងធ្វើពាណិជ្ជកម្មលើទីផ្សារជាង ៩០ សកលលោក ជាពិសេសលើវិស័យថែទាំសុខភាព ឱសថ និងទំនិញប្រើប្រាស់ទូទៅ។ ព្រោះតែស្មារតីសហគ្រិនភាពនេះហើយ ដែលកំពុងជំរុញការប្រកាសពង្រីកសាខារបស់យើងនៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីភ្នំពេញ យើងមើលឃើញឱកាសយ៉ាងធំធេងនៅតាមបណ្តាខេត្តដូចជាសាខាទី ១២ (ខេត្តព្រះសីហនុ)៖ បានបើកដំណើរការកាលពីខែមិថុនា ហើយជាសាខាដំបូងនៅក្រៅរាជធានី ដែលបានបំបែកកំណត់ត្រា ទាំងចំណូល ចំនួនភ្ញៀវ និងប្រាក់ចំណេញ។ ចំណែកសាខាទី ១៣ (ផ្លូវជាតិលេខ ១)៖ នាំមកនូវបទពិសោធន៍ថ្មីដំបូងគេនៅភ្នំពេញ គឺកន្លែងកម្សាន្តកុមារក្នុងម៉ាស៊ីនត្រជាក់ (Indoor Play Area) ដើម្បីឲ្យអាណាព្យាបាលអាចពិសាអាហារដោយរីករាយ និងមានទំនុកចិត្ត។

 

2026 09 10 08.51.06

 

ក្រៅពីការផ្តល់ជូននូវអាហារដ៏មានឱជារស ការគាំទ្រសហគមន៍ក្នុងស្រុក នៅតែជាបេះដូងនៃប្រតិបត្តិការរបស់យើង។ តាមរយៈកិច្ចសហការជាមួយ មូលនិធិកុមារកម្ពុជា (CCF) និងការចូលរួមពីអតិថិជន យើងបានប្រគល់ថវិកាចំនួន ១០ លានរៀល កាលពីម្សិលមិញ ដើម្បីគាំទ្រដល់ការអប់រំរបស់កុមាររងគ្រោះ ចាប់ពីថ្នាក់មត្តេយ្យ សិក្សារហូតដល់ឧត្តមសិក្សា។

 

ជាមួយគ្នានោះដែរ ពិធីបើកសម្ពោធនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំអាជីវកម្ម ដៃគូ អតិថិជន ភ្ញៀវកិត្តិយស ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកបង្កើតមាតិការល្បី ជាពិសេសវត្តមាន លោក Rich KH (គោ ប្រាក់) ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មី និងការបន្តពង្រីកអាជីវកម្មរបស់  ភីហ្សាហាត់ កម្ពុជា​(Pizza Hut Cambodia)។ កាត់ខ្សែបូត្រូវបានចូលរួមដោយតំណាងសំខាន់ៗ និងដៃគូ រួមមាន៖ លោក Steen Puggaard (CEO នៃ Louis T Collection), ឧកញ៉ា ថាយ ជាហ៊ួត (ប្រធាន Peng Huoth Group), លោកស្រី Khem YekKheang (CEO នៃ PH Investment),លោក Jesse McCaul (Director នៃ Invest Cambodia),លោកស្រី Thina (General Manager នៃ PH Restaurant), លោក Rich KH (គោ ប្រាក់)។

 

2026 09 10 08.51.24 

តាមរយៈការបើកសម្ពោធ ភោជនីយដ្ឋានថ្មី ភីហ្សា​ហាត់ ប៉េងហួត បឹងស្នោ  ប៉ូឡារីស អេហ្វ អេនប៊ី របស់ ភីហ្សាហាត់ កម្ពុជា​ ជាផ្នែកមួយធំក្នុងការបង្ហាញអំពីការបន្តដំណើរ ពង្រីកសាខារបស់ខ្លួន ដើម្បីនាំយក គុណភាព ភាពច្នៃប្រឌិត និងបទពិសោធន៍នៃការទទួលទានភីហ្សាដ៏គួរឱ្យចងចាំ ទៅកាន់សហគមន៍កាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

 

2026 09 10 08.50.52

 

គួរជម្រាបថា សូមបងប្អូនកុំភ្លេចអញ្ជើញមកកាន់ ភីហ្សា​ហាត់ ប៉េងហួត បឹងស្នោ  ប៉ូឡារីស អេហ្វ អេនប៊ី ដែលអតិថិជនអាចអញ្ជើញមកកាន់សាខា ភីហ្សាហាត់​ (Pizza Hut) ថ្មីបំផុត និងភ្លក់ផលិតផលថ្មី មានទំហំ 9អ៊ីញ Mini Extra Cheesy Sausage Pizza ចាប់ពីតម្លៃ US$7.99​ ។ ទីតាំង៖ Pizza Hut Peng Huoth Boeung Snor Polaris F&B (#20 ផ្លូវលេខ 09 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ 121203) ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 015 522 675។

 2026 09 10 08.51.20

ជាមួយនឹងទីតាំងថ្មី បរិយាកាសទទួលទានដ៏មានផាសុកភាព និងផលិតផលថ្មីដ៏គួរឱ្យចាប់អារម្មណ៍ ភីហ្សា​ហាត់ ប៉េងហួត បឹងស្នោ  ប៉ូឡារីស អេហ្វ អេនប៊ី មានគោលបំណងក្លាយជាកន្លែងជួបជុំថ្មីសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ដែលកំពុងរីកចម្រើននៅតំបន់ បឹងស្នោ។

 

អំពី Pizza Hut Cambodia

 

នៅ Pizza Hut យើងជឿជាក់ថា ភីហ្សាដ៏ឆ្ងាញ់គួរតែមានកន្លែងដ៏ល្អសម្រាប់ទទួលទាន។ ដូច្នេះ គំនិតនៃការរចនាសាខារបស់យើងផ្តោតលើ ផាសុកភាព ការភ្ជាប់ទំនាក់ទំនង និងគុណភាព ដើម្បីបង្កើតបរិយាកាសដ៏កក់ក្តៅ និងស្វាគមន៍ ដែលធ្វើឱ្យអតិថិជនគ្រប់រូបមានអារម្មណ៍ដូចជានៅផ្ទះ។

 2026 09 10 08.51.33

 

Pizza Hut Cambodia Expands Footprint with New Peng Huoth Boeung Snor Restaurant and New Mini Extra Cheesy Sausage Pizza

 

Pizza Hut Cambodia continues to expand its presence in Phnom Penh with the grand opening of its newest restaurant, Pizza Hut Peng Huoth Boeung Snor Polaris F&B, bringing Pizza Hut’s signature pizza experience closer to customers in one of Phnom Penh’s growing residential and commercial communities.

 

Adding to the excitement of the opening, Pizza Hut Cambodia is also introducing its latest product innovation, the Mini Extra Cheesy Sausage Pizza—a new pizza experience created especially for customers who love both cheese and sausage. Starting at just US$7.99, the Mini Extra Cheesy Sausage Pizza offers an affordable and exciting option for customers to enjoy individually or share with family and friends.

 

CEO Remarks shared Through our sister company Getz Pharma, our Group have actually been actively trading and doing business in Cambodia since 2007. Behind our local company and Pizza Hut master franchisee, PH Restaurant, stands the strength of the global Getz Group—a powerhouse that last year generated over $3 billion in revenue, operating across 28 countries and trading in over 90 markets worldwide, primarily in healthcare, pharma, and consumer goods.

 

That same entrepreneurial spirit drives our expansion across Cambodia. Beyond Phnom Penh, we see tremendous opportunity across the provinces. The remarkable performance of our first restaurant outside the capital—store number 12 in Sihanoukville, which opened just a few months ago in June—proved beyond a doubt that there is a vibrant, growing demand for quality dining experiences across the country. In fact, Pizza Hut in Sihanoukville shattered all previous records for revenue, guest count, and overall profitability.

 

Beyond serving great food, supporting our local community remains central to who we are. Through our ongoing collaboration with the Cambodian Children's Fund (CCF), we proudly raised 10 million KHR which includes contributions from our many guests, which we handed over yesterday. This contribution directly supports CCF’s vital work, ensuring vulnerable children receive a quality education all the way from early childhood through tertiary studies.

 

The grand opening ceremony brings together key business leaders, partners, guests, media and influencers to celebrate the opening of the new restaurant and Pizza Hut Cambodia’s continued expansion. The ribbon-cutting ceremony attended by key representatives and partners, including Mr. Steen Puggaard, CEO of Louis T Collection; Neak Oknha Thay Cheahnuoth, Chairman of Peng Huoth Group; Ms. Khem YekKheang, CEO of PH Investment; Mr. Jesse McCaul, Director of Invest Cambodia; Mrs. Thina, General Manager of PH Restaurant; and Mr. Rich KH គោ ប្រាក់.

 

Through the opening of Pizza Hut Peng Huoth Boeung Snor Polaris F&B, Pizza Hut Cambodia continues its journey of bringing quality, innovation and memorable pizza moments to more communities across Cambodia.

 

Visit Pizza Hut Peng Huoth Boeung Snor

Customers are invited to visit the newest Pizza Hut restaurant and discover the new Mini Extra Cheesy Sausage Pizza, starting from US$7.99.

📍 Location: Pizza Hut Peng Huoth Boeung Snor Polaris F&B
#20, Street No. 09, Boeung Chhouk Village, Sangkat Niroth, Khan Chbar Ampov, Phnom Penh 121203

📞 Tel: 015 522 675

With its new location, welcoming dining environment and exciting new menu offering, Pizza Hut Peng Huoth Boeung Snor aims to become a new gathering place for families, friends and the growing Boeung Snor community.

 

About Pizza Hut Cambodia

At Pizza Hut, we believe great pizza deserves a great place to enjoy it. That’s why our store concept is designed around comfort, connection, and quality—creating an inviting space where every customer feels right at home.

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia