ស្ងាត់ៗ ផ្សារថ្មី១ទៀតដែលសង់លើដី ៣០ ហិកតានៅភ្នំពេញត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ
Bunthoeun KoemAPRIL 29 202410.5 K views

មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានបើកឲ្យដំណើរការជាផ្លូវការកាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

440450360 421332623875386 2677135492636578817 N

យោងតាមការដកស្រង់ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀតផងដែរ។

ក្នុងនោះដែរលោក សៀក លូភីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ បានប្ដេជ្ញាថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិបានខិតខំសហការជាមួយដៃគូអភិវឌ្ឍទាំងអស់ ដើម្បីនាំមកនូវកសិផលនិងទំនិញផ្សេងៗដែលមានគុណភាពល្អនិងតម្លៃធូរថ្លៃជូនចំពោះប្រជាជនកម្ពុជា ហើយក៏ជំរុញឱ្យកសិផលនិងទំនិញផ្សេងៗទៀតនៅកម្ពុជាលក់ទៅកាន់ទីផ្សារពិភពលោកដែរ។

សូមជម្រាបថា មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មីនេះ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុប ៣០ ហិកតា និងត្រូវបានបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២២ ដោយក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ីនវេសម៉ិន ឯ.ក ។ នៅក្នុងដំណាក់កាលទី១ មជ្ឈមណ្ឌលថ្មីនេះមានស្តង់លក់ដូរសរុបចំនួន ៦០០០ ស្តង់៕

440004478 421332250542090 2519147470183836470 N

440754646 421332380542077 6871893758459802699 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia