ប្រើទូរស័ព្ទត្រូវក្រុមហ៊ុន កាត់លេខ​និងទឹកប្រាក់ក្នុងគណនី ខុសពីលក្ខខណ្ឌ ន.ទ.ក ឱ្យរាយការណ៍ ទៅលេខនេះ
Ping Chou EngAUGUST 1 2024882 views

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០១ ខែសីហា​ ឆ្នាំ២០២៤នេះ បានឱ្យដឹងថានិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានធ្វើសេចក្តីជូនដំណឹងដល់សាធារណជនថា៖

 

ដោយសារតែរកឃើញភាពមិនប្រក្រតីនឹងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹងការកាត់ផ្តាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខ ទូរស័ព្ទទាំងនោះជាថ្មី និងការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃនិងលក្ខខណ្ឌនៃសេវារ៉ូម៉ង ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។

 

ដូច្នេះដើម្បីជម្រុញការប្រកួតប្រជែងស្របច្បាប់និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ន.ទ.ក សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍ទៅកាន់ ន.ទ.ក តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ក្នុងករណីដូចខាងក្រោម។

 

- លេខទូរស័ព្ទចល័តរបស់ខ្លួនត្រូវបានកាត់ផ្តាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបាន គោរពតាមរយៈពេលបន្ទាប់ពីផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំ លេខ៨០២១ ៤.១.ក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

 

- ទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ ខុសពីតារាងតម្លៃនិងលក្ខខណ្ឌនៃសេវា ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។ ការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរស័ព្ទចល័ត ឬសេវាតម្លៃបន្ថែមណាមួយ ដែលធ្វើឱ្យមានការកាត់ ទឹកប្រាក់ ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។

 

- ការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្ដឹងតវ៉ារបស់ អ្នកប្រើប្រាស់។

 

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងអាចធ្វើការទាក់ទងទៅក្នុងករណីចាំបាច់៕

 

453392271 1040570037458552 3560930699234285132 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia