មានតែទូរស័ព្ទប៉ុន្មានម៉ូដែលនេះប៉ុណ្ណោះ ទើបអាចប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿន 5G បាន ខណ:នេះជារបៀបភ្ជាប់
ធី ស្រីល័ក្ខJANUARY 1 202624.9 K views

ចា​ប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នេះតទៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត នឹងបានប្រើប្រាស់សេវា 5G ជំហ៊ានដំបូងគេបង្អស់។

 

ជាមួយគ្នានោះដែរ ចំពោះម៉ូដែលទូរស័ព្ទដែលអាចប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿន 5G គឺ iOS ចាប់ពីស៊េរី iPhone 12 Series ឡើងទៅ។ ចំណែក Android គឺមានម៉ូដែលទូរស័ព្ទដូចជា Oppo, Xiaomi, Hornor, Realme, Huawei។ ចំណែក ការតភ្ជាប់អ៊ីនធឺណេត 5G ជំហានដំបូងត្រូវចូលទៅកាន់ពាក្យ Setting ចុច Cellular ចុចពាក្យ Cellular Data ចុចពាក្យ Cellular Data Option រួចជ្រើសពាក្យ 5G Auto រួចរើសពាក្យ Data Mode រើសពាក្យ Allow More Data on 5G បិទបើកទូរស័ព្ទបន្តិតរួចជាការស្រេច។

29

គូសបញ្ជាក់ថា ខណៈពេលនេះ សេវាអ៊ីនធើណេត 5G គឺមានទៅតាមតំបន់មួយចំនួនដែលបានរៀបរាប់ដូចខាងលើ និងអាចប្រើប្រាស់បានទៅតាមម៉ូឌែលទូរស័ព្ទដូច្នេះប្រសិនជាបងប្អូនស្ថិតនៅក្នុងតំបន់ខាងលើតែមិនអាចភ្ជាប់ 5G បាន ប្រសិនជាបងប្អូនប្រើសេវា smart MetfoneCellcard  អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ Smart, Metfone, Cellcard  បានផងដែរ។ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia