គម្រោងលំនៅឋាននៅរាជធានីភ្នំពេញមែន តែទេសភាពនិងការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ
Sopheak PichJUNE 1 2024

មនុស្សគ្រប់គ្នាតែងតែមានភាពធុញថប់នឹងភាពមមាញឹកនៃចរាចរណ៍ និងផ្សែងពុលនៃការរស់នៅក្នុងទីក្រុង ។ ប៉ុន្តែលោកអ្នកអាចរកទីកន្លែងដែលអាចរស់នៅជៀសផុតពីផ្សែងពុល និងសំឡេងរំខាននៃចរាចរណ៍ដ៏មមាញឹកទាំងនោះបាន គឺ​នៅក្នុងបុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវក្រវ៉ាត់ក្រុងទី2 ឬ ផ្លូវ 50 ម៉ែត្រ)។

បុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន ជាគម្រោងលំនៅឋាន និងអាជីវកម្មមួយស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ ឬហៅថាផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឧត្តមភាពនៃការរស់នៅរបស់អតិថិជនក្នុងធម្មជាតិដ៏ស្រស់បំព្រង ដោយមានដើមឈើបៃតងធំៗត្រឈឹងត្រឈៃ និងមានសួរច្បារដ៏ធំដែលផ្ដល់ជូនបរិវេណសាធារណៈសម្រាប់ការហាត់ប្រាណ លេងកីឡា និងបរិវេណលំហសម្រាប់រៀបចំកម្មវិធីតូចធំដោយមិនគិតថ្លៃបានតាមតម្រូវការរបស់ម្ចាស់ផ្ទះ ។ ក្រៅពីនេះ ក្នុងគម្រោងមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារទំនើប ម៉ាស៊ីនអេធីអឹម ដែលសម្រួលដល់ការរស់នៅរបស់អតិថិជន មិនចាំបាច់ធ្វើដំណើរចេញទៅក្រៅគម្រោង ឬទៅឆ្ងាយឡើយ។

Photo 2024 06 01 10 12 23

Photo 2024 06 01 10 12 25

Photo 2024 06 01 10 12 28

Photo 2024 06 01 10 12 39

Photo 2024 06 01 10 12 20

សម្រាប់ប្រភេទផ្ទះវិញ គម្រោងនេះ មានប្រភេទផ្ទះជាច្រើនទៅតាមតម្រូវការ និងលទ្ធភាពរបស់លោកអ្នក។ ប្រភេទផ្ទះទាំងនោះមានដូចជា វីឡាឃីង A  វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន B វីឡាភ្លោះ វីឡាភ្លោះ ម៉ូដឺន វីឡាចាស្មីនណា ម៉ូដឺន វីឡាកូនកាត់ និងហ្សបហោស៍ ម៉ាជេស្ទីក តម្លៃចាប់ពីជាងដប់ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ។ រីឯគោលការណ៍បង់ប្រាក់ក៏មានភាពបត់បែន មិនស្មុគស្មាញច្រើនឡើយ។

Photo 2024 06 01 10 12 42

Photo 2024 06 01 10 12 36

Photo 2024 06 01 10 12 33អ្វីដែលកាន់តែពិសេសទៅទៀតនោះ គម្រោងនេះមានផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ មិនតែប៉ុណ្ណោះមានទាំងការថែមជូនវាំងនន និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ទៀតផង។ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម នៅការិយាល័យលក់ផ្ទះ ទីតាំងគម្រោង ដឹស្ដា មេរាហ្កាដិន ឬទីតាំងផ្សេងៗទៀតរបស់ បុរី ប៉េង ហួត ដែលជិតលោកអ្នកបំផុត។ លោកក៏អាចទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia