យោងតាមការចុះផ្សាយរបស់គេហទំព័រដំណើរកម្សាន្តល្បីបំផុតមួយគឺ VISA2FLY ចុះឆ្នាំ២០២៥នេះបានឱ្យដឹងថាទីក្រុងធំៗទាំងចំនួន១៤លើពិភពលោកនេះ មានជីវិតពេលរាត្រីដ៏ទាក់ទាញបុំផុតនិងមានតម្លៃចាយវាយសមរម្យ។
ក្នុងនោះទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលមានផ្លូវថ្មើរជើង-Walk Street បានជាប់ចំណាត់ថ្នាក់លេខ២ ជាតំបន់កម្សាន្តល្អបំផុតនាំមុខដោយទីក្រុងបាងកក ប្រទេសថៃ ដែលបានជាប់ ចំណាត់ថ្នាក់លេខ១។
វិថីថ្មើរជើងនៅទីក្រុងភ្នំពេញជាប់លេខ២ និងវ៉ាដាច់លើទីក្រុងធំៗចំនួន១៣ផ្សេងទៀតរួមកោះបាលី ប្រទេសឥណ្ឌូនេស៊ី, ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម, ទីក្រុងហូជីមិញ ប្រទេសវៀតណាម, ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី, ទីក្រុងឡាស វ៉ាហ្គា សហរដ្ឋអាមេរិក, ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់, កោះអ៊ីប៊ីសា ប្រទេសអេស្បាញ, ទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក, ទីក្រុងតូក្យូ ប្រទេសជប៉ុន, ទីក្រុងរីយ៉ូ ឌេ ចាណេរ៉ូ ប្រទេសប្រេស៊ីល, ទីក្រុងឡុង ចក្រភពអង់គ្លេស និងទីក្រុងញ៉្ញូយ៉ក សហរដ្ឋអាមេរិក។
សូមរំលឹកថាវិថីថ្មើរជើង នៅរាជធានីភ្នំពេញបានដាក់ឱ្យដំណើរ ដែលជាតំបន់ Pub Street ដ៏ទាក់ទាញមួយក្នុងប្រទេសកម្ពុជា បានដាក់ឱ្យដំណើរការសាកល្បងជាផ្លូវការកាលពីដើមឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ លើផ្ទៃដីប្រមាណ៥៤ហិចតា ដែលបានបែងចែកជា៣តំបន់ធំៗ សម្រាប់រៀបចំជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ , ជាតំបន់ Pub Street និងជាតំបន់លំហែកាយ៕