ជាធម្មតាលោកអ្នកដែលមានរថយន្ត ត្រូវទិញធានារ៉ាប់រងជាប្រចាំ ច្រើនតែជួបនូវបញ្ហាមួយចំនួនដូចជា ពិបាកធ្វើដំណើរទៅទិញផ្ទាល់ៗ ចំណាយពេលវេលាច្រើន ឬពេលខ្លះអាចនឹងភ្លេចថ្ងៃដែលត្រូវទៅបង់បន្តទៀតក៏មានដែរ ជាពិសេសគឺភាពយឺតយ៉ាវនៃការស្នើសំណងត្រឡប់មកវិញ ពេលមានឧបទ្ទវហេតុកើតឡើង។
ឥឡូវលែងជាបញ្ហាទៀតហើយ ព្រោះថាថ្មីៗនេះ Phillip Bank បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង Phillip General Insurance បង្កើតនូវសេវាកម្មធានារ៉ាប់រងរថយន្ត (Car Insurance) ដែលអាចឱ្យអតិថិជនទាំងអស់ទិញធានារ៉ាប់រងរថយន្តបានភ្លាមៗ ដោយគ្រាន់តែប្រើកម្មវិធី PhillipMobile នៅលើទូរស័ព្ទដៃ មិនពិបាកចំណាយពេលវេលាធ្វើដំណើរទៅដល់ទីតាំងផ្ទាល់ទៀតឡើយ។
យ៉ាងណាមិញ ធានារ៉ាប់រងរថយន្តនេះ ត្រូវបានគេបែងចែកជាកញ្ចប់ធំៗ ចំនួន 2 គឺ កញ្ចប់ (Premium Plan) និងកញ្ចប់ (Basic Plan) ដែលអាចបំពេញទៅតាមតម្រូវការរបស់អតិថិជនផ្សេងៗគ្នា ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់ 50%។
អ្វីដែលកាន់តែពិសេសគឺ បន្ទាប់ពីទិញរួច អតិថិជនទាំងអស់នឹងទទួលបានការគាំពារភ្លាមៗតែម្ដង ដែលមានន័យថា ក្រុមហ៊ុននឹងផ្ដល់សំណង ជាចំនួនទឹកប្រាក់ (រួមទាំងរាល់ការចំណាយផ្សេងៗ) ក្នុងករណីដូចជា មានការខូចខាតយានយន្ត, ចោរកម្ម, គ្រោះថ្នាក់អ្នកបើកបរឬអ្នករួមដំណើរជាដើម ទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀង។
គួរជម្រាបផងដែរថា ចំពោះលោកអ្នកដែលចង់ស្វែងយល់បន្ថែម អាចទាក់ទងទៅសួរព័ត៌មានលម្អិតផ្សេងៗ តាមរយៈ ផេកផ្លូវការ Phillip Bank Cambodia ឬ ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999៕